អស្ចារ្យ​មែន! ហេង ពេជ្រ​សេរី​រ័ត្ន កាន់​ទង់​ជាតិ​កម្ពុជា ឈរ​លើ​ឆាក​អន្តរជាតិ នៅ​ប្រទេស​អូស្ត្រាលី

  • 2019-09-12 09:56:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស្រី​ ហេង​ ពេជ្រ​សេរីរ័ត្ន ដែល​ជា​ពិធី​ការិនី​ដ៏​ឆ្នើម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ជា​ទីប្រឹក្សា​ធានា​រ៉ាប់​រង​របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ហើយ​ក៏​ជា​សមាជិក​លំដាប់​ Court of the Table (COT) អ្នក​នាង​បាន​កាន់​ទង់​ជាតិ​កម្ពុជា ឈរ​លើ​ឆាក​អន្តរជាតិ។ ​

លោក​ស្រី ហេង​ ពេជ្រ​សេរីរ័ត្ន បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា៖ "នាង​ខ្ញុំ​ពិត​​ជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ជា​ពន់​ពេក​ ដែល​បាន​កាន់​ទង់​ជាតិ​ប្រទេស​កម្ពុជា ឈរ​លើ​ឆាក​អន្តរជាតិ"។

សមាគម​អន្តរជាតិ​សម្រាប់​បុគ្គលិក​ឆ្នើម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ Million Dollar Round Table (MRDT) បាន​រៀប​ចំ​កម្មវិធី​សន្និសីទ​ដ៏​ធំ​មួយ នៅ​ទី​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី ១ ដល់​ ៤ ខែ​កញ្ញា ឆ្នាំ ២០១៩។ កម្មវិធី​ជួប​ជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​មួយ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ដល់​ភាព​ជោគ​ជ័យ​របស់​សមាជិក​នីមួយៗ ដែល​បាន​ផ្ដល់​សេវា​កម្ម​ធានារ៉ាប់រង​អាយុជីវិត​ និង​សេវា​កម្ម​ហិរញ្ញវត្ថុ​។

លោក ចាន់​ រដ្ឋា នាយក​គ្រប់គ្រង​នៃ​នាយកដ្ឋាន​ផ្នែក​លក់ របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​លើក​ឡើង​ថា៖ "នេះ​គឺ​ជា​មោទនភាព​មួយ​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់​ ក៏​ដូចជា​ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ដែល​មាន​ទី​ប្រឹក្សា​ឆ្នើម​ៗ ចំនួន ១៤នាក់​បាន​ចូល​រួម​កម្មវិធី​​លំដាប់​អន្តរជាតិ​មួយ​នេះ"។

ជា​ការ​ពិត​ណាស់ Million Dollar Round Table (MDRT) គឺ​ជា​សមាគម ឯករាជ្យ​លំដាប់​ថ្នាក់​ពិភព​លោក ដែល​​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩២៧ ហើយ​មាន​សមាជិក ជា​អ្នក​មាន​វិជ្ជា​ជីវៈ​ផ្នែក​ហិរញ្ញវត្ថុ​ជាង ៧២០០០នាក់​ មក​ពី​ស្ថាប័ន​ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត និង​ហិរញ្ញ​វត្ថុ​ចំនួន​ជាង ៥០០ ក្រុមហ៊ុន​នៃ ៧០​ប្រទេស​ជុំ​វិញ​សកល​លោក៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម