ជក់​ចិត្ត! រថថាំង វាយ​ប្ដូរ​ឥត​មេត្តា​រញ្ជួយ​​សង្វៀន Rajadamnern យប់​មិញ

  • 2019-09-13 06:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ថៃ​ រថថាំង ​នៅ​តែ​បន្ត​ឈ្នះ​លើ​សិស្ស​ច្បង ​សេកសាន់​ដោយ​ពិន្ទុ​​កាល​ពី​យប់​មិញ​ក្នុង​កម្មវិធី​ធំ​របស់​សង្វៀន Rajadamnern។

​អ្នក​ទាំង​ពីរ​​ចាប់​ផ្ដើម​​ចេញ​អាវុធ​ធ្ងន់​ៗ​ដាក់​គ្នា​តាំងតែ​ទឹក​ពីរ។ យ៉ាងណា​រថថាំង ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ប្រៀប​ដាច់​ក្នុង​ទឹក​៤ ពោល​គេ​បាន​វាយ​ជា​ច្រើន​ដៃ​ចូល​សេកសាន់​ធ្វើ​ឲ្យ​វង្វេង​ពេញ​សង្វៀន។ ត្បិត​តែ​ត្រូវ​ច្រើន​មែន​តែ​ខ្លា​ចាស់​សេកសាន់ នៅ​តែ​រក្សា​ជំហរ​​ឈរ​ដល់​ទឹក​៥។ ចង់​៥​ទឹក រថថាំង​ឈ្នះ​ពិន្ទុ​លើ​សេកសាន់។

នេះ​គឺ​ជា​ការ​ជួប​គ្នាលើក​ទី​២ របស់​ជើង​ខ្លាំង​ទាំង​ពីរ ដោយ​​ប្រកួត​មុន​រថថាំង​ជា​អ្នក​ឈ្នះ​ពិន្ទុ​​ក្នុង​ខេត្ត​ Songkla។ តោះ​!​ទស្សនា​ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​កាល​ពី​យប់​មិញ៖

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម