ចូលរួម​ត្រេកអរ​! ឡៅ​ ចិត្រា​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​មុន​នេះ​

  • 2019-09-15 07:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ឆ្នើម​មក​ពី​ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ហើយ​ទម្ងន់​៦០​គីឡូក្រាម​មិញ​នេះ​ហើយ​ បន្ទាប់​ពី​យក​ឈ្នះ​ ឡុង​ ជិន។​

រូបភាពចាស់

ចិត្រា​ នៅ​តែ​បង្ហាញ​ទម្រង់​វ៉ៃ​ល្អ​ដដែល​ដូច​ទៅ​និង​វគ្គ​ជម្រុះ​ និង​វគ្គ​ផ្ដាច់ព្រ័ត្រខ្សែក្រវាត់​ប្រាក់អញ្ចឹង​ដែរ​ ពោល​វ៉ៃ​ដោយ​គ្មាន​ការ​យោគយល់​ដៃគូ​ វ៉ៃ​ដោយ​អស់​សមត្ថភាព​តែ​ម្ដង។​ អ្នក​​ប្រដាល់​មក​ពី​ឆត្រយោង​រូប​នេះ​ទាត់​ប៉ុន្មាន​ជើង​ប៉ុណ្ណោះ​ ក៏​ត្រូវ​អាជ្ញាកណ្ដាល​រាប់ ឡុង​ ជិន​ ដ​ល់៨​ បាត់ទៅ​ហើយ។​ ការ​ប្រកួត​បាន​ត្រឹម​តែ​ពាក់កណ្ដាល​ទឹក​ទី១​ប៉ុណ្ណោះ​ ឡៅ​ ចិត្រា ​ផ្ដួល​ ឡុង​ ជិន​ សន្លប់​ក្នុងទឹកនេះតែម្ដង​ ដោយ​ចេញកណ្ដាប់​ដៃ​ខាវស្ដាំ​ ហើយ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ ដែល​មាន​ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារមិញនេះតែម្ដងនៅសង្វៀន PNN៕​

អត្ថបទ៖ នួន ស៊ីណា​