Samsung ចេញវីដេអូអូសទាញឲ្យមកប្រើ Note 10 ព្រោះលើ iPhone គ្មានមុខងារពិសេសនេះ
- 2019-09-16 02:45:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ចេញវីដេអូអូសទាញឲ្យមកប្រើ Note 10 ព្រោះលើ iPhone គ្មានមុខងារពិសេសនេះ
ចន្លោះមិនឃើញ
ក្រោយពី Apple ប្រកាសផ្សាយនូវ iPhone 11 និង iPhone 11 Pro បង្វែរទៅមើលក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ក៏បានចេញវីដេអូផ្សព្វផ្សាយបែបឌឺដងមួយ ជុំវិញការបង្អួតមុខងារពិសេសលើស្មាតហ្វូនខ្លួនដែល iPhone មិនអាចធ្វើដូច។
នោះគឺមុខងារ Live Focus សម្រាប់ការថតវីដេអូបែបព្រាលមានស្រាប់លើ Galaxy Note 10 ផ្ទុយទៅវិញមុខងារពិសេសមួយនេះលើ iPhone មិនថាសេរ៊ីខ្ពស់ផុតលេខប៉ុណ្ណាក៏មិនទាន់មាននោះដែរ។ ក្នុងវីដេអូនោះក៏លើកការប្រៀបធៀបចំៗរវាងបុរសម្នាក់ដែលកាន់ប្រើ iPhone ហើយពុំអាចថតវីដេអូបែលព្រាលផ្ទៃខាងក្រោយ ដូចស្ត្រីដែលកាន់ Note 10 អាចដំឡើងកម្រិតព្រាលបានយ៉ាងងាយ។
ជាងនេះ Samsung ក៏បានប្រើប្រាស់ពាក្យមួយឃ្លាថា 'Switch to the Galaxy Note10' ពោលគឺសំដៅចង់ឲ្យអតិថិជនប្តូរមកប្រើប្រាស់ត្រកូល Note របស់ខ្លួនវិញ។
ទស្សនាវីដេអូខាងក្រោម៖
បញ្ជាក់ថាចំពោះតម្លៃ Galaxy Note 10 ចាប់ផ្តើមពី ៩៤៩ ដុល្លារឡើងទៅ ធៀបនឹងគូប្រជែង iPhone 11 Pro តម្លៃទាបបំផុត ៩៩៩ ដុល្លារសម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕
អានអត្ថបទ: