តម្លៃ iPhone ៣ម៉ូដែល​​នឹងត្រូវ​ហួស​សម័យពេល iOS 13 ចេញ​ជាផ្លូវ​ការ

  • 2019-09-16 02:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPhone 5 ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់ និង​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង គិត​ដល់​នេះ Apple បាន​ចាត់​ជាទូរសព្ទ​ដែល​ហួស​សម័យយូណាស់មកហើយ។ តែសម្រាប់ទីផ្សារ​ប្រទេស​កម្ពុជា​វិញ iPhone 5 នេះ​ក៏​នៅ​មាន​លក់​នៅ​លើ​ទីផ្សារ​ផង​ដែរ។

Apple នឹង​ធ្វើ​ឲ្យ​ iPhone ចំនួន ៣ម៉ូដែល​ទៀតហួសសម័យ​ដូច​គ្នា បន្ទាប់​ពី​ប្រព័ន្ធ​ប្រតិបត្តិ iOS 13 ​ក៏​នឹង​សម្រេច​ដាក់​ឲ្យ​អាប់ដែត​បាន​​មុន​នោះ​ប្រហែល ២៤ ម៉ោង​ពោល​គឺ​នៅ​ថ្ងៃ​ទៅ ១៩ ​កញ្ញា។

ងាក​មក​មើល​តម្លៃ iPhone ស៊េរី​ចាស់​ទាំង​នេះ​វិញ​កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ៖

iPhone 5

  • ទំហំ 16GB មាន​តម្លៃ​ខ្ទង់ ៤០ ទៅ ៦០ ដុល្លារ
  • ទំហំ 32GB មាន​តម្លៃ​ខ្ទង់ ៥០ ទៅ ៧០ ដុល្លារ

iPhone 5s

  • ទំហំ 16GB មាន​តម្លៃ​ខ្ទង់ ៦០ ទៅ ៨០ ដុល្លារ
  • ទំហំ 32GB មាន​តម្លៃ​ខ្ទង់ ៧០ ទៅ ៩០ ដុល្លារ

iPhone 6

  • ទំហំ 16GB មាន​តម្លៃ​ខ្ទង់ ១០០ ទៅ ១២០ ដុល្លារ
  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១២០ ទៅ ១៤០ ដុល្លារ
  • ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ១៤០ ទៅ ១៦០ ដុល្លារ

iPhone 6 Plus

  • ទំហំ 16GB មាន​តម្លៃ​ខ្ទង់ ១៤០ ទៅ ១៧០ ដុល្លារ
  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១៦០ ទៅ ១៨០ ដុល្លារ
  • ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ១៩០ ទៅ ២១០ ដុល្លារ

iPhone 5s,6 និង 6Plus ម៉ូដែល​នេះ​ដែរ​ត្រូវ​បាន​ក្រុម​ហ៊ុន Apple ធ្វើ​ឲ្យ​ហួស​សម័យ​ដោយ​មិន​អាច​​ធ្វើ​ការ​អាប់ដេត​ប្រព័ន្ធប្រតិតបត្តិការ iOS 13 បានឡើយ គឺត្រូវ​បន្ត​ប្រើប្រាស់​ជំនាន់​ចុង​ក្រោយ​នៃ iOS 12 ដដែល៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី