បងប្អូន​ត្រូវ​ទៅ​វត្ត​ពី​បិណ្ឌ​៣ដល់​បិណ្ឌ​៩គួរដឹងព័ត៌មាននេះ​ កុំ​ឲ្យ​ពិបាក​ខ្លួនពេល​ដល់​វត្ត

  • 2019-09-16 03:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ដែល​នឹង​អញ្ជើញ​ទៅ​កាន់​វត្ត​នានា​ក្នុង​ឱកាស​ពិធី​កាន់​បិណ្ឌ​នេះ ​គួរ​ជ្រាប​ថា​ពី​ថ្ងៃបិណ្ឌ​បី​រហូត​ដល់​បិណ្ឌប្រាំ​បួន​ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​​រាយប៉ាយពី​បង្គួរ​ទៅ​ខ្លាំងទូទាំង​ប្រ​ទេស​។

ក្រ​សួង​ធនធានទឹ​ក​នៅ​ថ្ងៃនេះ​ឲ្យ​ដឹងថា​ពី​ថ្ងៃទី​១៦ ត្រូវ​នឹង​បិណ្ឌទី​បី រហូត​ដល់​ថ្ងៃទី​២២ ត្រូវ​នឹង​បិណ្ឌទី​៩ នោះ​ប្រ​ទេសកម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់រាយ​ប៉ាយ​នៅ​ប្រ​ទេស​កម្ពុជា​។

ក្រ​សួង​បន្តថា​បណ្ដាខេត្ត​ភាគខាង​ត្បូង​ ភាគ​ពាយ័ព្យ និង​តំបន់​មាត់​សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ផ្នែក​មួយ​ចំនួន​នៃ​បណ្ដា​ខេត្ត​ទាំងនេះ​ប្រ​ឈម​ខ្ពស់​​នឹង​​ជំនន់ទឹក​ភ្លៀង។

ដោយ​ឡែក​នៅ​លើ​ផ្ទៃ​សមុទ្រ​វិញ​មាន​ភ្លៀង​ខ្យល់​ និង​រលក​បក់​បោក​ខ្លាំង។ ក្រ​សួង​ស្នើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូតុ​ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ​នេះ៕​​

អត្ថបទ៖ ជំនោរ

អត្ថបទពេញនិយម