សាលាបឋមសិក្សា​មួយ​មាន​កូន​ភ្លោះ​៤០​នាក់ ធ្វើ​ឲ្យ​ទាំង​គ្រូ​ទាំង​សិស្ស​វិល​មុខ​ចង់​សន្លប់

  • 2019-09-16 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ យូរ​ៗ​ឃើញ​កូន​ភ្លោះ​មួយ​គូ គឺ​ធ្វើ​ឲ្យ​យើង​ពិបាក​បែងចែក​ណាស់​ទៅ​ហើយ។ ប៉ុន្តែ​ករណី​ដូច​នេះ​នឹង​ទៅ​ជា​ស្មុគស្មាញ​យ៉ាង​ណា​ប្រសិន​បើ​អ្នក​ប្រទះ​ឃើញ​កូន​ភ្លោះ​ដល់ទៅ​២០​គូ​ជា​រៀង​រាល់​ថ្ងៃ​នោះ។

បណ្ដាញ​ព័ត៌មាន QQ  បាន​រាយការណ៍​ថា សាលា​បឋមសិក្សា​មួយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ស្រុក Zhong ទីក្រុង Shenzhen ប្រទេស​ចិន មាន​កូន​ភ្លោះ​ដល់​ទៅ​៤០​នាក់ ដ្បិត​២០​គូ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ។ ដោយ​សារ​តែ​មិន​ចង់​ឲ្យ​កូន​ភ្លោះ​របស់​ខ្លួន មើល​ទៅ​កណ្ដោចកណ្ដែង​តែ​ឯង ទើប​អាណាព្យាបាល​របស់​កូន​ភ្លោះ​ជា​ច្រើន​គូ បាន​សំណូម​ពរ​ឲ្យ​សាលា​ដាក់​កូន​ភ្លោះ​ច្រើន​គូ ក្នុង​ថ្នាក់​តែ​មួយ ដែល​ធ្វើ​ឲ្យ​លោក​គ្រូ អ្នក​គ្រូ ក៏​ដូច​ជា​មិត្ត​រួម​ថ្នាក់​ពិបាក​បែង​ចែក​យ៉ាង​ខ្លាំង។

ក្រោយ​ពេល​ច្រឡំ​ឈ្មោះ​កូន​ភ្លោះ​ច្រើន​លើក​ច្រើន​សារ​ខ្លាំង​ពេក គ្រូ​សាលា​នេះ​ចាប់​ផ្ដើម​បំបែក​កូន​ភ្លោះ​ចេញ​ពី​គ្នា ដោយ​មាន​សិស្ស​ដទៃ​អង្គុយ​ខណ្ឌ​កណ្ដាល​ទើប​ករណី​ច្រឡំ​ត្រូវ​កាត់​បន្ថយ​ខ្លះ។ យ៉ាង​ណាក្ដី ករណី​ច្រឡំ​នៅ​តែ​កើត​ឡើង​នៅ​ពេល​សិស្ស​កូន​ភ្លោះ​ត្រូវ​ហៅ​ឡើង​សូត្រ​លើ​ក្ដារ​ខៀន ទាល់​តែ​ត្រលប់​ទៅ​តុ​អង្គុយ​វិញ ទើប​អាច​បែង​ចែក​ដាច់។ និយាយ​ពី​ចំនួន​កូន​ភ្លោះ​ច្រើន​ហួស​នៅ​សាលា​ខ្លួន នាយក​សាលា​បាន​ឲ្យ​ដឹង​ថា លោក​ក៏​មិន​ដឹង​ថា​ហេតុ​អ្វី​សាលា​ខ្លួន​មាន​សិស្ស​កូន​ភ្លោះ​ច្រើន​បែប​នេះ​ដែរ ដ្បិត​សាលា​នានា​នៅ​ក្នុង​តំបន់ មិន​មាន​ច្រើន​ដូច​នេះ​ឡើយ៕

ប្រភព៖ Kenh14   ប្រែសម្រួល៖ Caramel