iPhone 11 មាន RAM ទំហំដូចគ្នាទាំងបី ហើយពិន្ទុ AnTuTu ស៊ីដាច់ស្មាតហ្វូន Android

  • 2019-09-16 04:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​AnTuTu បាន​ចែក​រំលែក​ព័ត៌មាន​លម្អិត​មួយ​នៅ​លើ​គណនី Weibo របស់​ខ្លួន ដែល​បង្ហាញ​អំពី​សមត្ថភាព​ iPhone 11 ទាំង​បី​ប្រភេទ រួម​ទាំង​ទំហំ RAM ផង​ដែរ។

តាម​រយៈ​​លទ្ធផល​ធ្វើ​តេស្ត​ពី AnTuTu បាន​បង្ហាញ​ថា​ iPhone 11, iPhone 11 Pro និង iPhone 11 Pro មាន​ពិន្ទុ​ខុស​គ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ ដោយ​សារ​វា​បំពាក់​នូវ​ឈីប A13 Bionic ដូច​គ្នា ហើយ​ពិន្ទុ​នេះ​គឺ​ខ្ពស់​ជាង​ស្មាតហ្វូន Android ដទៃ​ទៀត​ទាំង​អស់។ រឹត​តែ​សំខាន់​នោះ iPhone ថ្មី​ទាំង​បី មាន​បំពាក់ RAM ទំហំ ៤ GB ដូច​គ្នា ​មិន​មែន ៦ GB ដូច​ផ្សព្វផ្សាយ​កន្លង​មក​នោះ​ទេ។

iPhone 11
iPhone 11 Pro
iPhone 11 Pro Max

បើ​ប្រៀប​ធៀប​នឹង​ iPhone XS/XS Max គេ​ឃើញ​ថា​ iPhone ទាំង​បី មាន​ពិន្ទុ​ខ្ពស់​ជាង​ប្រមាណ ២៨% ហើយ​​សមត្ថភាព GPU ក៏​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ដែរ៕

ចុចអាន ៖ ប្រទេស​មួយ​នៅ​អាស៊ី ដាក់​លក់ iPhone 11 ធូរ​ថ្លៃ​ជាង​នៅ​អាមេរិក​ទៅ​ទៀត

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម