ឡៅ​ ចិត្រា​ មិន​បាន​គិត​ថា​ឈ្នះ​ ឡុង​ ជិន​ លឿន​បែប​នេះ​ទេ​ម្សិលមិញ​

  • 2019-09-16 05:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ឡៅ​ ចិត្រា​ មុន​ការ​ប៉ះ​គ្នា​ជា​មួយ​ ឡុង​ ជិន​ ម្សិលមិញ​នេះ​មិន​បាន​គិត​ថា​ខ្លួន​អាច​ឈ្នះ​លឿន​បែប​នេះ​ឡើយ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ ទម្ងន់​ ៦០​គីឡូក្រាម​នៅ​ PNN។​

រូបភាពលើហ្វេសបុក

ចិត្រា​ លើក​ឡើង​ពេល​សម្ភាស​ជា​មួយ​ពិធី​ករ​ថា​ ខ្លួន​មិន​បាន​គិត​ដល់​ថា​ផ្ដួល​កីឡាករ​ ឡុង​ ជិន​ ឲ្យ​លឿន​ ឬ​សន្លប់​ក្នុង​ទឹក​ណា​មួយ​នៃ​ការ​ប្រកួត​ដ៏​សំខាន់​នេះ​ទេ​ គឺ​ត្រឹម​ខំ​ប្រឹង​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​តែ​ប៉ុណ្ណោះ។​

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​២០១៧​ រូប​បន្ថែម​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​ម្សិលមិញ​នេះ​ គឺ​ដឹង​តែ​ចូល​ទឹក​ទី១​ទៅ​ព្យាយាម​ចេញ​អាវុធឲ្យ​បាន​ធ្ងន់​ៗ​ ដូច​ជា​ទាត់​ និង​កណ្ដាប់ដៃ​ ប៉ុន្តែ​ ឡុង​ ជិន​ ត្រូវ​និង​ស្នៀត​ទាត់​ក្រោមរបស់​ខ្លួន​ហើយ​ បង្ហាញ​សញ្ញា​ឈឺ​ជើង។​ ចិត្រា​ ក៏​ព្យាយាម​ទាត់​សន្ធាប់​បន្ថែម​ ហើយ​ឃើញ​ចន្លោះ​ខាង​លើ​ ក៏​ប្រើ​កណ្ដាប់ដៃ​វ៉ៃ​ខាង​លើ​ថែម​ទៀត​ ហើយ​ក៏​ត្រូវ​សន្លប់​ក្នុង​ទឹក​ទី១​នេះ​ទៅ។​

រូបភាពលើហ្វេសបុក

កីឡាករ​ ឡៅ​ ចិត្រា​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​មុន​គេ​ម្សិលមិញ​នេះ​ បន្ទាប់​ពី​ផ្ដួល​ ឡុង​ ជិន​ ឲ្យ​សន្លប់​ក្នុង​ទឹកទី១​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។​ សប្ដាហ៍​នេះ​រវាង​ លន​ បញ្ញា​ និង​ សុខ​ សាវិន​ ប្រសិន​បើ​អ្នក​ណា​ឈ្នះ​នឹង​ត្រូវ​ប៉ះ​ ចិត្រា​ វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​របស់​ PNN៕​

អត្ថបទ៖ នួន ស៊ីណា​