អ្នកនេសាទភ័យលោះព្រលឹង ក្រោយចាប់បានត្រីចម្លែកបំផុតពីក្រោមបាតសមុទ្រ

  • 2019-09-16 07:08:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្ទូច​ត្រី​ម្នាក់ មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ក្រោយ​ពេល​ដែល​ស្ទូច​បាន​ត្រី​ចម្លែក​បំផុត​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​ជាមួយ​នឹង​ភ្នែក​ធំ​ជាង​ខ្លួន​ទៅ​ទៀត។

យោង​តាម​បុរស​ជា​អ្នក​នេសាទ​ឈ្មោះ Oscar Lundahl វ័យ១៩​ឆ្នាំ​ឲ្យ​ដឹង​ថា លោក​បាន​ទៅ​ស្ទូច​ត្រី​នៅ​ឆ្នេរ Andoya ប្រទេស​ណ័រវេស ក៏​ស្រាប់​តែ​ចាប់​បាន​ត្រី​ចម្លែក​នេះ​តែ​ម្ដង។ មុន​ពេល​ចាប់​បាន លោក​ចំណាយ​ពេល​ប្រមាណ​ជា ៣០​នាទី​​ដើម្បី​ស្ទូច ដោយ​គោល​បំណង​ដំបូង​របស់​លោក​គឺ​ចង់​បាន​ត្រី​ប្រភេទ Halibut ពណ៌ខៀវ​ប៉ុណ្ណោះ។ ថ្លែង​មក​កាន់ The Sun អ្នក​ស្ទូច​ត្រី​វ័យ​ក្មេង​រូប​នេះ​ឲ្យ​ដឹង​ថា "ខ្ញុំ​មិន​ដែល​ឃើញ​ត្រី​ណា​ចម្លែក​ដូច​នេះ​ពី​មុន​មក​ទេ។ វា​មើល​ទៅ​ចម្លែក​ខ្លាំង​ណាស់ ដូច​ជា​ដាយណូស័រ​អ៊ីចឹង។”

យ៉ាង​ណា​មិញ យោង​តាម​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា ត្រី​ចម្លែក​នេះ​ជា​ប្រភេទ​ត្រី Ratfish ហើយ​មាន​អំបូរ​ជាមួយ​ត្រី​ឆ្លាម ដែល​ពួកវា​រស់​នៅ​ក្នុង​សមុទ្រ​អស់​រយៈ​ពេល​ជាង ៣០០​លាន​ឆ្នាំ​មក​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន