ឡៅ​ ចិត្រា​ ឡើង​ទៅ​ចាំ​យក​លុយ​១ម៉ឺន​ដុល្លារ​ខ្សែក្រវាត់​មាស​ អធិរាជគុនខ្មែរ​ ISI PALM​ មុន​ហើយ​

  • 2019-09-16 08:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡៅ​ ចិត្រា​ បាន​កក់​កៅអី​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស អធិរាជគុន​ខ្មែរ​ ISI PALM​ របស់​ PNN ​ហើយ​ ក្រោយ​ចាយ​ពេល​ត្រឹម​មួយ​នាទី​ដំបូង​នៃ​ទឹកទី១​ កាល​ពី​ថ្ងៃអាទិត្យ​ ទី១៥​ ខែ​កញ្ញា​ ២០១៩​ម្សិលមិញ​នេះ។​

ចិត្រា(ក្រហម)​ ឡុង​ ជិន(ខៀវ)

គ្រាន់​តែ​ចូល​ទឹកទី១​ភ្លាម​ ឡៅ​ ចិត្រា​ បាន​ប្រើ​កណ្ដាប់ដៃ​ និង​ទាត់​ទៅ​លើ​ ឡុង​ ជិន​ មួយ​ៗ ហើយ​លោក​អាជ្ញាកណ្ដាល​បាន​រាប់​ទៅ​សិស្ស​គុន​ក្លឹប​ខ្លារខិនមានរិទ្ធិ។​ បន្ទាប់​មក​ កូន​សិស្ស​លោក​ ហង់​ សឿន​ រូប​នេះ​ក៏​បាន​ម៉ាត់​មួយ​ដៃ​ចំ​មុខ​ ឡុង ជិន​ មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន​ទេ​ក្នុង​ទឹក​ទី១​នេះចាញ់ត្រឹមនេះ​តែ​ម្ដង​ទៅ។​

ចិត្រា​ ក្រោយពេលឈ្នះ ឡុង ជិន

ដូច្នេះ​ ឡៅ​ ចិត្រា​ ត្រូវ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ ដោយ​រង់​ចាំ​អ្នក​ឈ្នះ​រវាង​ សុខ​ សាវិន​ និង​ លន​ បញ្ញា​ ដែល​ត្រូវ​ប្រកួត​គ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ​ ទី២២​ ខែ​កញ្ញា​ ២០១៩​។​ ចំណែក​លទ្ធផល​គូ​មិត្តភាព​អន្តរជាតិ​ ហ៊ីម​ សេរី​ ផ្ដួល​កីឡាករ​ថៃ​ សឿណយ​ ឲ្យសន្លប់ ខណៈ​ខ្លា​ចាស់​ភ្នំដងរែក​ ចាន់ សំអាត​ ឈ្នះ​ពិន្ទុ​អ្នកប្រដាល់​ថៃ ​បូវី​ លូកមឿងភិត​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៥​ កញ្ញា​ ២០១៩​ ក្នុង​កម្មវិធី​ អធិរាជគុនខ្មែរ​ ISI PALM៕​

អត្ថបទពេញនិយម