​វីដេអូ៖ ​ទូរសព្ទ​បត់​ដំបូង​គេ ​​ត្រូវ​គេ​យក​ទៅ​គាស់​ឆ្កឹះ​មើល​គ្រឿង​ក្នុង​សុះ​សាច់

  • 2019-09-17 02:16:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​បត់​បាន​ម៉ូឌែល Royole Flexpai ​របស់​ក្រុមហ៊ុន ​​Royole We ​បាន​បង្ហាញ​មុខ​ មុន​គេ​នៅ​ចុង​ឆ្នាំ ២០១៨ ​(គិត​តាំង​ពីមិន​ទាន់​ចេញ​មុខ​ TCL, Huawei Mate X ឬ Galaxy Fold នៅឡើយ)។ ​មក​ទល់​ពេល​នេះ​ ទើប​នឹង​មាន​គណនី​ល្បី​ល្បាញ​មួយ​ឈ្មោះ JerryRigEverything បាន​យក​មក​គាស់​គ្រឿង​ពិនិត្យ​មើល​សុះសាច់​។

Royole Flexpai''

ក្រោយពេលធ្វើតេស្តកម្រិតធ្ងន់បែបនេះ គេរកឃើញថា ស្មាតហ្វូនបត់ដំណើការដោយ Water OS មួយនេះពិតជាប្លែកគេពិតមែន ពោលគឺ ផ្ទាំងទាំង ២ ភ្ជាប់គ្នាដោយបន្ធះលោហៈក្រាលខាងក្រោម ដោយផ្ទាំងម្ខាងដាក់តែថ្ម ១ គ្រាប់គតត់ទំហំ ៣៩៧០ មីលីអំពែម៉ោងនៅដាច់ដោយឡែក ចំណែកម្ខាងទៀតផ្ទុកទៅដោយសមាសធាតុផ្សំទាំងទីតាំងកាមេរ៉ាផងដែរ។

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

អ្នក​ជំនាញ​ខាង​ធ្វើ​ទារុណកម្ម​ស្មាតហ្វូន បាន​ធ្វើ​តេស្ត​គ្រប់​បែប​យ៉ាង​លើ​​ស្មាតហ្វូន​នេះ។ ​ក្នុង​នោះ​ការ​​សាក​ល្បង​បត់​អេក្រង់​ស្មាតហ្វូន​នេះ​​ចូល​គ្នា ជា​ចំណុច​គួរ​ចាប់​អារម្មណ៍​ជាង​គេ ដោយ​សារ​ វា​ជា​អ្វី​ដែល​ក្រុមហ៊ុន​​ផលិត​ទូរសព្ទ​នេះ​បាន​ហាម​ប្រាម។

បញ្ជាក់ដែរថា បច្ចុប្បន្ន​នេះ​មាន​តែ Royole Flexpai ប៉ុណ្ណោះ​ដែល​​អាច​រក​ទិញ​បាន​លើ​ទីផ្សារ​ក្នុង​តម្លៃ ១ ៣០០ ដុល្លារ៕

ទស្សនាវីដេអូចាប់កាន់ស្មាតហ្វូនបត់ដំបូងគេក្នុងលោក

ប្រភព៖ theverge   ប្រែ​សម្រួល៖ រក្សា