Peak និង Bella សម្ដែងរឿងថ្មីលំនាំ «Something In The Rain»?

  • 2019-09-17 02:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​បាន​ដឹង​ថា​ Bella Ranee និង​ Kongthap Peak នឹង​សម្ដែង​រឿង​រួម​គ្នា​ជា​តួឯក​ប្រុស​ស្រី​ អ្នក​គាំទ្រ​មិនតិច​ទេ​នាំគ្នា​ភ្ញាក់​ផ្អើល​ មាន​ទាំង​រីករាយ និង​ខ្លះ​ទៀត​លាន់​មាត់​ថា​តួ​ស្រី​ចាស់​ជាង​តួប្រុស​ឆ្ងាយពេក។

Bella Ranee
Kongthap Peak

បើ​ផ្អែក​តាម​វិប​សាយ​ Daradaily បាន​បញ្ជាក់​ថា​ រឿង​ភាគ​ថ្មី​របស់​ប៉ុស្តិ៍លេខ​ ៣បាន​ជ្រើស​តារា​សម្ដែង​ស្ថិត​នៅ​លំដាប់ A គឺ​ Bella Ranee សម្ដែង​ជា​តួឯក​ស្រី​ជាមួយ​​តារា​សម្ដែង​វ័យ​ក្មេង​ Kongthap Peak ដែល​ទើប​បញ្ចប់​ការ​ប្រកួត​នៅ​ប្រទេស​កូរ៉េ មក​បន្តការងារ​នៅ​ថៃវិញ។

ដោយសារ​តែ​ឃើញ​ពី​គម្លាត​វ័យ​របស់​តួ​សម្ដែង​ទាំង​ ២​ ទើប​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​សន្និដ្ឋាន​ថា​រឿង​នេះ​ ប្រហែល​ជា​យក​លំនាំ​តាម​រឿង​កូរ៉េ «Something In The Rain» ដែល​មាន​ Son Ye Jin និង​ Jung Hae In ជា​តួឯក។ ប៉ុន្តែ​ពេល​នោះ​ការ​បកស្រាយ​ក៏​លេច​ឡើង​ភ្លាមៗ ដោយអះអាង​ថា​រឿង​ថ្មី​ដែល​មាន​ចំណងជើង​ថា​ «Hai Ruk Pipaksa» ឬ «Dare To Love» មិន​បាន​ថត​តាម​ Version កូរ៉េ​ទេ។ បន្ថែមពី​លើ​នេះ​ តារា​សម្ដែង​សំខាន់ៗ​នឹង​ចាប់​ផ្ដើម​ថត​រូប​ដាក់​រឿង​នៅ​ថ្ងៃ​ទី​ ០៤ ខែតុលា ឆ្នាំ ២០១៩​ខាងមុខ​នេះ៕

រឿងភាគកូរ៉េ «Something In The Rain»
Kongthap Peak
Bella Ranee

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី