លេច​ចេញ​រូបរាងទាំងដុលរបស់ Huawei Mate 30 ទាំង ៤ ម៉ូដែល មុន​ថ្ងៃ​ប្រកាស

  • 2019-09-17 03:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​កំពូល​របស់​ Huawei នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ ពីរ​ ថ្ងៃ​ខាង​មុខ​នេះ ហើយ​នៅ​ថ្ងៃ​នេះ​លោក​ Evan Blass បាន​បង្ហាញ​រូបរាង​ទាំង​អស់​នៃ​ត្រកូល Mate 30 ទាំង​នេះ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​មាន​ម៉ូដែល Porsche Design ផង​ដែរ។

Mate30 Pro
ខាង​មុខ
អេក្រង់​ទឹក​ធ្លាក់

Huawei Mate 30 Pro មាន​កាមេរ៉ា ៤ គ្រាប់​ស្ថិត​ក្នុង​រង្វង់​មូល​ ឯ LED flash និង 3D ToF ស្ថិត​នៅ​កៀន។ នៅ​ខាង​មុខ​មាន​ក្បាល​ឆក​តូច​​បង្កប់​ sensor ស្កេន​មុខ និង​មាន​អេក្រង់​ទឹក​ធ្លាក់​ (waterfall) ដែល​កោង​ខ្លាំង​ស្ទើរ​តែ​គ្មាន​គែម។

Mate30

Huawei Mate 30 មាន​អេក្រង់​រាប​និង​ក្បាល​ឆក​តូច​ជាង​ស៊េរី Pro ។ ក្នុង​ក្បាល​ឆក​មិន​ច្បាស់​ថា​អាច​មាន​កាមេរ៉ា ២ គ្រាប់​ឬ​មួយ​ជា​ sensor ស្កេន​មុខ​ឡើយ។ រចនាបថ​ខាង​ក្រោយ​ស្រដៀង​នឹង​ 30 Pro ដែរ តែ​គ្មាន ToF ។

Mate30 Lite

Huawei Mate 30 Lite មាន​កាមេរ៉ា​មួយ​នៅ​ខាង​មុខ និង​មាន​រចនាបថ​កាមេរ៉ា​​ជ្រុង​នៅ​ក្រោយ​ស្រដៀង Mate20 ហើយ​ផ្ទុក​កាមេរ៉ា​ ៤ គ្រាប់ ចំណែក​ស្កេន​ម្រាម​ដៃ​នៅ​ក្រោម​កាមេរ៉ា​មិន​នៅ​ក្នុង​អេក្រង់​ឡើយ។

Mate30 Porsche Design

Huawei Mate 30 Porsche Design មាន​លក្ខណៈ​ប្លែក​ជាង​គេ វា​មាន​ខ្នង​ធ្វើ​ពី​ស្បែក ដែល​មាន​រចនាបថ​ដូច​ឡាន​ប្រណាំង​។ មិន​តែ​ប៉ុណ្ណោះ មាន​សំបក​ការពារ​ថ្មី​ដែល​អាច​ដាក់​ទូរសព្ទ​ឲ្យ​ឈរ​បាន។​

Mate30 Porsche Design case

គួរ​បញ្ជាក់​ផង​ដែរ ត្រកូល​ Mate 30 ទាំង​អស់​នេះ​នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៩ កញ្ញា ខាង​មុខ​នេះ​៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទពេញនិយម