មក​ស្ដាប់​បទ​ «Senorita» Cover ​ដោយ​ប្អូន​របស់ម៉ានិត​ និង​សមាជិក​ OMG តើពីរោះ​យ៉ាង​ណា​​?

  • 2019-09-17 03:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​នេះ​ នៅ​លើ​ ​Facebook របស់​ម៉ានុត​ ដែល​ត្រូវ​ជា​ប្អូន​​ប្រុស​របស់​ម៉ានិត​បាន​បង្ហោះ​បទ​ចម្រៀង​ Cover មួយ​បទ​ ដោយ​ចម្រៀង​រួម​ជា​មួយ​សមាជិក​ម្នាក់​របស់​ OMG ។

​​​​​​​

សហការ​គ្នា​ច្រៀង​លើក​នេះ​ ពួកគេបានជ្រើស​យក​បទ​ចម្រៀង​​មួយ​​មាន​ចំណង​ជើង​ថា​ «Senorita» ដែល​ជា​បទ​កំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​នេះ​ មកបកស្រាយ។

សមាជិក​ម្នាក់​របស់​ក្រុម​រាំ OMG នោះ​គី​ Danoch ដែល​បាន​ធ្វើ​ឲ្យ​បទ​ចម្រៀង​​ Cover ​មួយ​បទ​នេះ​ចេញ​មក​កាន់​តែ​ល្អ។ យ៉ាងណាមិញ​ ​ម៉ានុត​ ​និង​ ស្រី​ស្អាត​រាង​ខ្ពស់​រូប​នេះ​ ក៏​ធ្លាប់​ Cover ​បទ​ចម្រៀង​ជា​មួយ​គ្នា​ពី​មុន​ផង​ដែរ​។

ចង់​ដឹង​ថា​ អ្នក​ទាំង​ពីរ​ច្រៀង​​ពីរោះយ៉ាង​ណា​ ជា​មួយ​បទ​ចម្រៀង​មួយ​នេះ តោះ​! ស្ដាប់​ទាំង​អស់​គ្នា៖

អត្ថបទ៖ សម្បត្តិ លក្ខិណា