ប្អូនប្រុសរបស់ Emma ធំឡើង​កាន់តែសង្ហា ជាទីប្រាថ្នារបស់នារីៗមិនតិចទេ

  • 2019-09-17 07:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Emma Watson ត្រូវ​បាន​ចាត់​ទុក​ថា​ជា​តារា​ស្រី​វ័យ​​ដែល​ជា​ទី​ស្រឡាញ់​របស់​មហាជន​ជា​ច្រើន​ជុំវិញ​ពិភពលោក​ តាម​រយៈ​សមត្ថភាព​សម្ដែង​ និង​ការ​បង្ហាញ​មុខ​ក្នុង​ពិភពសិល្បៈ​តាំង​តែ​ពី​នៅ​ជា​កុមារី។ ក្រៅ​ពី​ពេញ​ចិត្ត​ Emma គ្រប់​គ្នា​ក៏​មិន​ភ្លេចចាប់​អារម្មណ៍​ប្អូន​ប្រុស​របស់​នាង​ដែរ គឺ​ Alex Watson។

រូបពីក្មេង

Alex ប្អូន​ប្រុស​របស់​ Emma ដែល​មាន​ឈ្មោះ​ពេញ​ Alexander Chris Watson កើត​ថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ១៩៩២។ លោក​ក៏​ដូច​បងស្រី​ដែរ មានន័យ​ថា​ជា​តួ​សម្ដែង​ម្នាក់​ដែរ​ក្នុង​រឿង​ "Harry Potter” ប៉ុន្តែ​ជា​តួ​តូចទេ។

Alex នៅខាងស្ដាំ (តូចជាងគេ)

ទល់​ពេល​បច្ចុប្បន្ន​អាយុ​កាល​ចេះ​តែ​ដើរ​ទៅ​មុខ​ ងាក​មក​មើល​សម្រស់​របស់​ Alex វិញ​ក៏​សង្ហា​គួរ​ជាទីពេញ​ចិត្ត​របស់​មហាជន ពង្រាយ​មន្តស្នេហ៍​មិនធម្មតា។ ជាមួយ​កម្ពស់​ ១៨១សង់ទីម៉ែត្រ លោក​ក៏​បាន​ក្លាយ​ជា​តារា​ម៉ូដែល​កំពុង​មាន​សក្ដានុពល​ម្នាក់​ប្រចាំ​ប៉ែក​អឺរ៉ុប ដែល​ត្រូវ​ប៉ាន់​នឹង​ Brand ល្បីៗមិនស្ទើរទេ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម