Abraham ព្រមាន​​អង់គ្លេស​បើ​មិន​កោះហៅ​ចូល​ជម្រើស​ជាតិ​ទេ គេ​នឹង​ទៅ​លេង​ឲ្យ​នីហ្សេរីយ៉ា

  • 2019-09-17 07:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង Tammy Abraham បាន​ព្រមាន​ទៅ​កាន់​លោក Gareth Southgate ថា គេ​អាច​នឹង​ពិចារណា​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ​នៅហ្សេរីយ៉ា ប្រសិន​បើ​អង់គ្លេស​បន្ត​មិន​កោះហៅ​​ចូល​លេង។

ខ្សែ​ប្រយុទ្ធ​របស់ Chelsea រូប​នេះ​​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ក្រុម​ធំ​២​ដង​រួច​មក​ហើយ​ តែ​ជា​ការ​ប្រកួត​មិត្តភាព​ប៉ុណ្ណោះទល់​នឹង​ប្រេស៊ីល​និង​អាល្លឺម៉ង់។ ប៉ុន្តែ​គេ​មិន​ទាន់​បង្ហាញ​​​ខ្លួន​ចូល​លេង​ប្រកួត​​ពាន​ផ្លូវការ​ណា​មួយ​ជាមួយ​អង់គ្លេស​នៅ​ឡើយ​ទេ។ កត្តា​នេះ​ធ្វើ​ឲ្យ​ Abraham នៅ​តែ​មាន​សិទ្ធិ​សម្រេច​ចិត្ត​ទៅ​លេង​ឲ្យ​នីហ្សេរីយ៉ា ដែល​ជា​សញ្ជាតិ​ដើម​​ឪពុក​របស់​គេ។

ពេល​ដែល​លេង​ជាមួយ​អាល្លឺម៉ង់​កាល​ពី​ឆ្នាំ​២០១៧ ​វា​បាន​បង្ហាញ​ថា កីឡាករ​វ័យ​២១​ឆ្នាំ​បាន​ដាក់​ចិត្ត​លេង​ឲ្យ​អង់គ្លេស​ទៅ​ហើយ។ ប៉ុន្តែ​បន្ទាប់​ខកខាន​មិន​កោះហៅ​ចូល​ជម្រើស​ជាតិ​អស់​ជិត​២​ឆ្នាំ​និង​មិន​បាន​លេង​ជម្រុះ Euro 2020 ​រូប​គេ​កំពុង​ពិចារណា​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ​ផ្សេង។

សម្រាប់​រដូវ​កាល​ថ្មី​នេះ Abraham បាន​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន រក​បាន​៧​គ្រាប់​នៅ Premier League ក្នុង​ការ​បង្ហាញ​ខ្លួន​៥​ប្រកួត។ កាល​ពី​សប្ដាហ៍​មុន​គេ​ធ្វើ​បាន Hat-Trick ក្នុង​ជំនួប Chelsea ឈ្នះ Wolves ៥-២៕ ​

ប្រភព៖ Express   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម