គួរឲ្យភ្ញាក់ផ្អើល! រថភ្លើងដឹកអ្នកដំណើរជាង ៥០០នាក់ រត់ធ្លាក់ផ្លូវនៅហុងកុង

  • 2019-09-17 08:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើង​មួយ​ខ្សែ បាន​ជួប​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ដោយ​រត់​ធ្លាក់​ផ្លូវ​ក្នុង​ទីក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ បណ្ដាល​ឲ្យ​មាន​ការ​ផ្អាក​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន។

យោង​តាម​រដ្ឋលេខាធិការ​ផ្នែក​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​លោក Frank Chan Fan ឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ រថភ្លើង​មួយ​ខ្សែ​មាន ១២​ទូ​ បាន​ដឹក​អ្នក​ដំណើរ​ប្រមាណ ៥០០​នាក់​ពី Mong Kok East ទៅ​កាន់​ស្ថានីយ Hung Hom ។ ស្រាប់​តែ​វេលា​ម៉ោង​ប្រមាណ ៨:៣០​នាទី​ព្រឹក ទូ​រថភ្លើង​ចំនួន ៣​បាន​រថភ្លើង​ធ្លាក់​ផ្លូវ​ខណៈ​ធ្វើ​ដំណើរ​ជិត​មក​ដល់​គោល​ដៅ​ដែល​បណ្ដាល​ឲ្យ​មនុស្ស ៨​នាក់​រង​របួស។ យ៉ាង​ណា​មិញ ក្នុង​ចំណោម​អ្នក​រងគ្រោះ​ទាំង​មិន​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ឬ​បាត់​បង់​ជីវិត​នោះ​ទេ​ដោយ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ធ្វើ​ការ​ព្យាបាល​បន្ដ។

ក្រោយ​ពេល​កើតហេតុ អាជ្ញាធរ​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ដើម្បី​ស្វែង​រក​មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​រថភ្លើង​រត់​ធ្លាក់​ផ្លូវ ខណៈ​ពេល​ដែល​ការ​ដំណើរ​ការ​បម្រើ​សេវាកម្ម​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន