​Google ​មិន​ឲ្យ​ Apple ខក​ចិត្ត​ ចម្លងរាងកាមេរ៉ា​ស្ទើរទាំង​ស្រុង!

  • 2019-09-18 07:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​ ​គេ​ប្រទៈ​ឃើញ​ផ្ទាំងជូនដំណឹង​បិទ​លើ​ជញ្ជាំង​ជាសារធរណៈ​ ​នៅ​ក្នុង​ទីក្រុង​ញ៉ូវយក​សហរដ្ឋ​អាមេរិក​ បង្ហាញ​ទាំង​ស្រុង​ពី​រូបរាង​កាមេរ៉ា​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់ Google។

ផ្ទាំងជូនដំណឹង​ពីថ្ងៃប្រកាសចេញ Pixel 4/ 4XL

​ស្មាតហ្វូន Pixel 4 និង​ Pixel 4XL នឹង​ត្រូវ​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៥ ខែ​តុលា​ឆ្នាំ ២០១៩ ​ខាង​មុខ​នេះ​។ យ៉ាង​ណា​មិញ​ ពណ៌​ទូរសព្ទ ល្បឿន​ដំណើការ​ ​រូបរាង​​លេច​ចេញ​ស្ទើរ​ទាំង​អស់​ទៅ​ហើយ ​​នៅ​សល់​តែ​តម្លៃ​ប៉ុណ្ណោះ​។

ផ្ទាំងជូនដំណឹង​ពីថ្ងៃប្រកាសចេញ Pixel 4/ 4XL

Pixel 4 អាចនឹងដំណើការ Android 10 ហើយក៏នឹងបំពាក់អេក្រង់ OLED មាន​បំពាក់​មុខងារ​ឈ្មោះ "Ambient EQ” ដែល​ស្រដៀង​នឹង​​ True Tone របស់ Apple ដែល​អាច​ផ្លាស់​ប្ដូរ​ពន្លឺ​អេក្រង់ តាម​រយៈ​បរិស្ថាន​ជុំវិញ។ លើ Pixel នឹងមានដូច​ជា​ Smooth Display ដែល​ជា​ Setting សម្រាប់​ប្ដូរ​​ល្បឿន​ Refresh Rate នៃ​អេក្រង់ (កម្រិត​អេក្រង់ ៩០ហឺត អាច​ឲ្យ​អ្នក​ប្រើ​ប្ដូរ​ពី ៦០ ហឺត ទៅ ៩០ ហឺត​បាន) ។

រូប PIxel 4XL បែកធ្លាយកាន់នឹងដៃផ្ទាល់ លេចចេញតាមតាមរយៈយូធូប

Pixel ទាំងពីរនឹងប្រើឈីប Snapdragon 855 ជាមួយនឹងជម្រើស RAM6GB/256GB។ ចំណែកទំហំកាមេរ៉ា ភ្លោះខាងក្រោយ(១២+១៦MP) Telephoto ជាមួយនឹង Sensor ខាង​មុខដែល​មាន​រ៉ាដា Soli, Sensor ចំណាំ​ផ្ទៃ​មុខ និង​ច្រើន​ទៀត។

ឡេន​​ Telephoto IMX481 របស់ SONY, ឡេន​​ស្តង់ដារ​ IMX363 របស់ SONY និង​ឡេន​មុខ IMX520 របស់ SONY ផង​ដែរ។ ថាមពលថ្ម Pixel 4 គឺ ២៨០០ មីលីអំពែម៉ោង ឯ Pixel 4XL គឺ ៣៧០០ មីលីអំពែម៉ោង ចំពោះ ៣ ពណ៌ មាន​ពណ៌​ស ពណ៌​ខ្មៅ និង​ពណ៌​ទឹក​ក្រូច មាន​ស៊ុម​ពណ៌​ខ្មៅ៕

អត្ថបទទាក់ទង៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា