បណ្ដា​​ប្រទេស​នៅ​ជុំវិញ​ពិភព​លោក​ដែល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​មាន​សញ្ជាតិ​ពីរ​

  • 2019-09-18 13:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ពិភព​លោក​យើង​នេះ​មាន​ប្រទេស ដែល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​មាន​សញ្ជាតិ​ពីរ​មាន​ចំនួន​ ៥១​ប្រទេស​។ ប្រទេស​ទាំង​នោះ​ភាគ​ច្រើន​ស្ថិត​នៅ​ទ្វីប​អាស៊ី។

រូបភាព៖ Worldatlas

ខាង​ក្រោម​នេះ ជា​ប្រទេស​ ដែល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​មាន​សញ្ជាតិ​ពីរ នៅ​តាម​ទ្វីប​នីមួយៗ៖

  • ទ្វីប​អាស៊ី​៖ អាហ្សេបៃហ្សង់ បារ៉ែន ប៊ូតង់​ ចិន ឥណ្ឌា ឥណ្ឌូណេស៊ី​ អ៊ីរ៉ង់​ ជប៉ុន កាហ្សាក់ស្ថាន គុយវ៉ែត កៀរហ្ស៊ីស្ថាន ឡាវ ដែនដី​ម៉ាកាវ​ ម៉ាឡេស៊ី ម៉ុងហ្គោល មីយ៉ាន់ម៉ា នេប៉ាល់ កូរ៉េខាងជើង អូម៉ង់ កាតារ អារ៉ាប៊ីសាអ៊ូឌីត សិង្ហបុរី តាហ្ស៊ីគីស្ថាន ថៃ ទួរមេនីស្ថាន អ៊ូបេគីស្ថាន រាជាណាចក្រអារ៉ាបរួម វៀតណាម យេមែន។

  • ទ្វីប​អាហ្វ្រិក៖ បុតស្វាន់ណា កុងហ្គោ ជីប៊ូទី អេត្យូពី ម៉ូហ្សំប៊ីក អេស្វាទីនី (ស្វាហ្សីឡែន) ហ្ស៊ីមបាវ៉េ។

  • ទ្វីប​អឺរ៉ុប៖ អង់ដូរ៉ា បេឡារូស ម៉ូណាកូ សាន់ម៉ារីណូ ស្លូវ៉ាគី អ៊ុយក្រែន។

  • ទ្វីប​អាមេរិក​ខាងជើង៖ បាហាម៉ាស់ គុយបា ហៃទី។

  • ទ្វីប​អាមេរិក​ខាង​ត្បូង៖ វេណេហ្ស៊ុយអេឡា។

  • ទ្វីប​អូសេអានី​៖ កោះម៉ាសាល់ មីក្រូណេស៊ី ប៉ាពួញូហ្គីណេ កោះសូឡូម៉ុង តុងហ្គា៕​

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ ហ៊ីម រស្មី