គ្មាន​ Neymar, Cavani និង Mbappe តែ​​ PSG បំបាក់​ Real ៣-០

  • 2019-09-19 00:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris Saint Germain បាន​យក​ឈ្នះ​ Real Madrid នឹក​ស្មាន​មិន​ដល់​ដោយ​លទ្ធផល​​ ៣​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូល A កម្មវិធី​ UEFA Champions League។​

ត្រឹម​វគ្គ​ទី​មួយ​ក្រុម​ជើង​ឯក​បារាំង​បាន​នាំ​មុខ​ Real មុន​រហូត​២​គ្រាប់​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​បម្រើ​ឆ្នើម​ Di Maria ២​គ្រាប់​តែ​ឯង​នៅ​នាទី​ ១៤ និង​៣៣។​ ប្រកួត​យប់​មិញ​នេះ​ចំ​ពេល​ការ​បង្ហាញ​ខ្លួន​លើក​ទី​១០០​របស់​ Di Maria នៅ​ UCL។​

Keylor Navas អតីត​អ្នក​ចាំ​ទី​ Real Madrid ត្រូវ​លេង​ប្រឈម​មុខ​ទល់​នឹង​ក្លឹប​ចាស់​របស់​ខ្លួន​ ខណៈ​ Hazard បាន​ចូល​លេង​ដែរ តែ​មិន​អាច​ជួយ​ក្រុម​ឲ្យ​ទប់ទល់​​នឹង​ការ​វាយ​សម្រុក​របស់​ PSG បាន។​ គ្រាប់​ទី​៣​គឺ​ជា​គុណ​សម្បត្តិ​របស់​ Meunier នៅ​នាទី​ ៩០+១៕

អត្ថបទ៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី