យប់​មិញ Man City សប្បាយ​អរ តែ Spurs សោកស្ដាយ​ស្ទើរ​បោក​ក្បាល

  • 2019-09-19 02:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Manchester City សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​រក​បាន​ជ័យជម្នះ​កាល​ពី​យប់​មិញ​នៅ Champions League តែ​សម្រាប់ Spurs វិញ​សោកស្ដាយ​ខ្លាំង​​ឱកាស​ឈ្នះ​ទៅ​ហើយ​បែរ​ជា​ឲ្យ​គេ​តាម​ស្មើ​វិញ។

ក្នុង​ពូល C ក្លឹប Manchester City បាន​យក​ឈ្នះ​ចាស់​ដៃ​លើ​ក្រុម​មក​ពី​​អ៊ុយក្រែន Shakhtar Donetsk ៣-០។ ៣​គ្រាប់​របស់​ក្លឹប​អ្នក​មាន​មក​ពី​អង់គ្លេស​ធ្វើ​បាន​ដោយ​កីឡាករ Riyad Mahrez, Ilkay Gundugan និង Gabriel Jesus។

ងាក​ទៅ​មើល Spurs វិញ​បាន​ធ្វើ​ឲ្យ​៣​ពិន្ទុ​រត់​បាត់​គួរ​ឲ្យ​ស្ដាយ។ ក្នុង​វគ្គ​ទី​មួយ​​ក្រុម​រង​ជើង​ឯក​រដូវ​កាល​មុន​មួយ​នេះ​រក​បាន​ដល់​ទៅ​ពីរ​គ្រាប់​ពី​ការ​ទាត់​ចូល​ទី​របស់​កីឡាករ Harry Kane និង Lucas Moura។ តែ​​នៅ​នាទី​បន្តបន្ទាប់​បែរ​ជា​ឲ្យ Olympiacos តាម​ស្មើ​យ៉ាង​ងាយ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម