ភ្ញាក់ឲ្យព្រើត! តាមពិត​តារា​ទាំង​នេះ​ជាប់​សាច់ឈាម​នឹង​គ្នា​ដែរសោះ

  • 2019-09-19 02:43:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​មួយ​ចំនួន​ច្បាស់​ជា​បាន​ជ្រាប​ច្បាស់​ថា​តារា​ថៃ​ល្បីៗ​ដែល​មាន​មុខ​ក្នុង​អត្ថបទ​ថ្ងៃ​នេះ​មាន​ការ​តស៊ូ​ និង​ប្រភព​ចេញ​ពី​ណា​ ប៉ុន្តែ​មិន​មាន​ច្រើន​ទេ​ដែល​ដឹង​ថា​តារា​​ទាំង​នេះ​តាមពិត​មាន​ជាប់​សាច់ឈាមគ្នា​ដែរ។

១. Pok Passakorn និង Peach Pachara

កើត​ចេញ​ពី​គ្រួសារ​អ្នក​មាន​ដូចគ្នា អ៊ីចឹង​គ្មាន​អ្វី​គួរ​ឆ្ងល់​ទេ​ដែល​ថា​ពួកគេត្រូវជា​បងប្អូន។ តាមពិត​ទៅ​ Peach គឺជា​ក្មួយ​ប្រុស​របស់​ Pok ដូចនេះ​ក៏​មានន័យ​ថា​លោក​ត្រូវជា​ក្មួយ​ថ្លៃ​របស់​ Margie។

Pok Passakorn
Peach Pachara

២. Pat Napapa និង God Jirayu

តារា​សម្ដែង​ចរិត​កំប្លែង​ទាំង​ ២​នាក់​នេះ​ក៏​ត្រូវ​ជា​បងប្អូន​នឹង​គ្នា​ដែរ គ្រាន់​តែ​សាច់​ឆ្ងាយ។

Pat Napapa
God Jirayu

៣. New Chaiyapol និង Bas Suradet

New និង​ Bas គឺ​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា។ អ្នក​ទាំង​ ២​សុទ្ធ​តែ​មាន​រូប​រាង​ស្រស់​សង្ហា និង​មាន​ទេពកោសល្យសិល្បៈ​គួរ​ឲ្យ​សរសើរ។

Bas Suradet

៤. Pinky Savika និង Mona Anuthida

Pinky គឺជា​បងប្អូន​ជីដូនមួយ​នឹង​ Mona ដោយសារ​តែបែប​នេះ​ហើយ​ទើប​ ពួកគេ​មាន​ទម្រង់មុខ​ និង​ស្នាមញញឹម​ស្រដៀងគ្នា៕

Pinky Savika
Mona Anuthida

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី