មុនកម្មវិធីមកដល់យប់ហ្នឹង បង្ហាញបេក្ខនារីស្អាតៗក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំនេះ
- 2019-09-19 02:52:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនកម្មវិធីមកដល់យប់ហ្នឹង បង្ហាញបេក្ខនារីស្អាតៗក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំនេះ
ចន្លោះមិនឃើញ
កម្មវិធីប្រកួតសម្រស់មួយទៀតហៅថា Miss Grand Cambodia 2019 នឹងបើកការប្រកួតផ្លូវការនៅល្ងាចនេះ ប៉ុន្តែមុនមកដល់កម្មវិធី បេក្ខនារីវ័យក្មេង និងស្រស់ស្អាតរបស់កម្ពុជាច្រើនរូប ត្រូវបានធ្វើសនិ្នសីទបង្ហាញជូនវត្តមានរបស់ពួកគេ។
បេក្ខនារីវ័យក្មេង និងស្រស់ស្អាតរបស់កម្ពុជាចំនួន ២៩ នាក់ នឹងប្រជែងសម្រស់ និងសមត្ថភាពជាមួយគ្នាក្នុងដំណើរឆ្ពោះទៅរកជយលាភី ដែលនឹងតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅក្នុងការប្រកួតដូចគ្នានេះទៀតលើឆាកអន្តរជាតិ។ តាមការឲ្យដឹងពីលោក មែ វិចិត្របុត្រ អ្នកចាត់ការទូទៅរបស់ BKA Entertainment ដែលជាអ្នករៀបចំ បានឲ្យដឹងថា Miss Grand Cambodia បានឈានមកដល់រដូវកាលទី៥ហើយ ហើយនៅឆ្នាំនេះ បេក្ខភាពដែលចូលរួមច្រើនលើសឆ្នាំមុន។
លោកថា ឆ្នាំនេះកម្មវិធីទទួលបានការដាក់ពាក្យចូលរួមប្រកួតពីបេក្ខនារីចំនួន ៥០០នាក់។ ប៉ុន្តែក្រោយពីសម្រាំងរួច មានតែ ២៩នាក់ប៉ុណ្ណោះ ដែលនឹងត្រូវឡើងឆាកតទល់គ្នានៅព្រលប់នេះ ដែលពួកគេ សុទ្ធតែស្អាតៗ និងមានគ្រប់លក្ខខណ្ឌរបស់កម្មវិធី។ “អ្នកដែលឈ្នះជយលាភីពីកម្មវិធីនេះ នឹងកា្លយជាតំណាងរបស់កម្ពុជាទៅប្រកួតនៅប្រទេសវេណេហ្សុ៊យអេឡា ទៀតក្នុងកម្មវិធីដដែលកម្រិតអន្តរជាតិ”។ លោក វិចិត្របុត្រ បន្ថែម។
ក្រៅពីកម្មវិធីខាងលើ អ្នកផ្ដួចផ្ដើមគំនិតដដែល បញ្ជាក់ថា លោកក៏បាន និងកំពុងរៀបចំឯកសារដាក់ជូនកម្មវិធីកម្រិតអន្តរជាតិមួយទៀត ក្នុងបំណងសុំសិទ្ធិរៀបចំកម្មវិធីប្រកួត MISSWORLD CAMBODIA2019ជាឆ្នាំដំបូងផងដែរ។ លោកលើកឡើងថា កម្មវិធីប្រកួតផ្នែកសម្រស់ទាំង២ ជាវេទិកាកិត្តិយសក្នុងការលើកតម្កើងនូវសម្រស់ដ៏ស្រស់សោភា តម្លៃនៃនារីខ្មែរ នៅលើឆាកជាតិ និងអន្តរជាតិ ក៏ដូចការនាំយកនូវវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាពិសេសគឺបានចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍នៃកម្ពុជាទៅកាន់ពិភពលោកផងដែរ។
នៅព្រលប់ថ្ងៃទី ១៩ នេះ មានព្រឹត្តិការណ៍ដល់ទៅពីរដែលនឹងប្រារព្ធកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ នោះគឺ កម្មវិធីប្រកួត KHMER SUPERMODEL Cycle 10 ជាកម្មវិធីផ្សាយផ្ទាល់ នៅស្ទូឌីយ៉ូធំ CTN នៅវេលាម៉ោង ៧យប់។ មួយទៀត គឺកម្មវិធី “MISS GRAND CAMBODIA 2019” នឹងចាប់ផ្ដើមនៅវេលាម៉ោង ៨យប់ ពោលគឺ ១ម៉ោងបន្ទាប់ពីការប្រកួតទី១ ចាំមើលថាតើ បេក្ខនារីស្រស់ស្អាតរូបណា នឹងអាចក្លាយជាតំណាងកម្ពុជាឆ្ពោះទៅវេទិកាអន្តរជាតិ៕