ដំណឹងល្អ! គ្រួសារ Rain និង Kim Tae Hee មានសមាជិកថ្មីហើយ

  • 2019-09-19 02:53:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Kim Tae Hee និង​ Rain ពេល​នេះ ក្លាយ​ជា​ឪពុក​ម្ដាយ​កូន​ចំនួន​ពីរ​រូប​ហើយ។ នៅ​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ផលិតកម្ម​របស់ Kim Tae Hee បាន​ចែក​រំលែក​ដំណឹង​ល្អ​ដូច​ខាង​ក្រោម​នេះ ៖

"សួស្ដី​! នេះ​គឺ​ជា​ Story J Company ផលិតកម្ម​របស់​តារា​ស្រី Kim Tae Hee។ ពួក​យើង​ចង់​ចែក​រំលែក​ដំណឹង​ល្អ​គឺ គូ​ស្វាមី​ Kim Tae Hee និង Jung Ji Hoon (Rain) បាន​ទទួល​ស្វាគមន៍​សមាជិក​ថ្មី​នៃ​គ្រួសារ​របស់​ពួក​គេ។ នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​កញ្ញា Kim Tae Hee បាន​ផ្ដល់​កំណើត​ដល់​កូន​ទី​ពីរ ជា​កូន​ស្រី​មាន​សុខភាព​ល្អ នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​សេអ៊ូល។ កូន​និង​ម្ដាយ​សុទ្ធ​តែ​មាន​សុខភាព​ល្អ ហើយ​ពួក​គេ​កំពុង​សម្រាក​ក្រោម​ការ​មើល​ថែ​យ៉ាង​ដិត​ដល់​ពី​ក្រុម​គ្រួសារ។

ពួក​យើង​សូម​អរគុណ​ចំពោះ​សារ​អបអរ​សាទរ និង​​ចំណាប់​អារម្មណ៍​ចំពោះ Kim Tae Hee។ នាង​នឹង​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​វិល​ត្រឡប់​ជា​តារា​សម្ដែង​ស្រី​ដ៏​ល្អ​ម្នាក់។ សូម​សម្ដែង​ការ​គាំទ្រ​ឲ្យ​បាន​ច្រើន។ សូម​អរគុណ។"

Rain និង Kim Tae Hee បាន​រៀប​ការ​នៅ​ខែ​មករា ឆ្នាំ ២០១៧ និង​បាន​កូន​ស្រី​ដំបូង​នៅ​ក្នុង​ខែ​តុលា ឆ្នាំ ២០១៧៕​​

ចុចអាន ៖ Park Min Young ​និង​ Seo kang Joon ចាប់​ដៃ​គ្នា​​សម្តែង​នៅ​ក្នុង​រឿង​ភាគ​​ថ្មី​

ប្រភព៖ Soompi   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម