Zidane និយាយ​ពី​កំហុស​ធំ​មួយ ដែល​នាំ​ឲ្យ​ Real ចាញ់ PSG ធ្ងន់ធ្ងរ

  • 2019-09-19 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane លើក​ឡើង​ថា កីឡាករ​របស់ Real Madrid ទាំង​អស់​​គឺ​ខ្វះ​ការ​តាំង​ចិត្ត​ បន្ទាប់​​ក្រុម​ជើង​ឯក​១៣​សម័យ​​ប្រកួត​បើកឆាក​ចាញ់ Paris Saint Germain ៣-០។

Real Madrid បង្ហាញ​ការ​លេង​អន់​មែនទែន​កាល​ពី​យប់​មិញ ជា​ពិសេស​ទាត់​មិន​ចំ​គោល​ដៅ​សូម្បី​មួយ​ជើង។ និយាយ​​ក្នុង​សន្និសីទកាសែត​ក្រោយ​ចប់​ការ​ប្រកួត Zidane លើក​ឡើង​ថា PSG ល្អ​ជាង Real ពី​អ្វី​ដែល​ពួក​គេ​បាន​លេង​ជា​ពិសេស​តំបន់​បម្រើ។

“អ្វី​ដែល​​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​​គឺ ពួក​យើង​​មិន​​បាន​ដាក់​ចិត្ត​លេង​ឲ្យ​ខ្លាំងក្លា​ក្នុង​ការ​ប្រកួត ហើយ​នៅ​កម្រិត​នៃ​ការ​ប្រកួត​ប្រជែង​​បែប​នេះ វា​មិន​អាច​ទៅ​រួច​ទេ។ ពួក​គេ (PSG) បង្កើត​ឱកាស​ល្អ​ៗ​ច្រើន តែ​វា​មិនមែន​​​ជាង​អ្វី​ខ្ញុំ​ព្រួយបារម្ភ​រទេ។ អ្វី​ដែល​ខ្ញុំ​បារម្ភ​គឺ ក្រុម​ខ្វះ​ការ​តាំង​ចិត្ត"។ សម្ដី​របស់ Zidane។

លទ្ធផល​បរាជ័យ​នេះ​ធ្វើ​ឲ្យ Real Madrid ស្ថិត​នៅ​បាត​តារាង​ពូល A។ PSG ស្ថិត​នៅ​កំពូល​តារាង ខណៈ Club Brugge និង Galatasary នៅ​លេខ​២​និង​៣ ក្រោយ​ប្រកួត​ស្មើ​គ្នា ០-០៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ