នៅសិង្ហបុរី អ្នកតម្រង់ជួរចាំទិញ iPhone 11 រាប់រយនាក់ ភាគច្រើនជនជាតិវៀតណាម

  • 2019-09-19 06:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​វេលា​ម៉ោង ៤ ព្រឹក​ ថ្ងៃ​ទី ១៩ ខែ​កញ្ញា គេ​សង្កេត​ឃើញ​ថា​មាន​មនុស្ស​ប្រមាណ ៥០ នាក់ បាន​បង្ហាញ​មុខ​នៅ​ហាង​ Apple Store Orchard នៃ​ប្រទេស​សិង្ហបុរី ដែល​ពួក​គេ​ត្រៀម​ខ្លួន​តម្រង់​ជួរ​ចាំ​ទិញ iPhone ស៊េរី​ថ្មី។

នៅ​ត្រឹម​ម៉ោង ៩ ព្រឹក ​ចំនួន​អ្នក​ប្រមូល​ផ្ដុំ​នៅ​ហាង Apple Store ខាង​លើ​មាន​ប្រហែល ៣០០ នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​វៀតណាម។ នៅ​វេលា​ម៉ោង ៩៖១០ នាទី ហាង Apple ចាប់​ផ្ដើម​ចែក​នូវ​កង​ដៃ​ដល់​អ្នក​តម្រង់​ជួរ ដែល​កង​ដៃ​អាច​ឲ្យ​អ្នក​ចាំ​ទិញ iPhone ចេញ​ទៅ​សម្រួល​នៅ​បន្ទប់​ទឹក ឬ ហូប​អាហារ ដែល​មាន​ពេល ៦០ នាទី និង​អាច​ចេញ​ពី​ជួរ ៤ ដង។ កង​ដៃ​នេះ​មិន​អាច​ប្រើ​ប្រាស់​លើក​ទី​ពីរ​នោះ​ទេ ហេតុ​នេះ​មិន​អាច​ផ្ទេរ​ឲ្យ​អ្នក​ដទៃ​បាន​ឡើយ។

អ្នក​ដែល​តម្រង់​ជួរ​ចាំ​ទិញ​ ភាគ​ច្រើន​គឺ​យក​វា​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម ដែល​អាច​បាន​ប្រាក់​កម្រៃ​ច្រើន​គួរ​សម។ កាល​ពី​ឆ្នាំ​កន្លង​ៗ​មក ​ក៏​មាន​សម្បូរ​ទៅ​ដោយ​ជនជាតិ​វៀតណាម​មក​តម្រង់​ជួរ​ចាំ​ទិញ iPhone យក​ទៅ​លក់​បន្ត​នៅ​វៀតណាម​ផង​ដែរ៕

ចុចអាន ៖ ឆែក​តម្លៃ iPhone ​ឆ្នាំ ២០១៨ មុន​ពេលស៊េរីថ្មីមក​ដល់​ខ្មែរ​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង