និស្សិត​ស្រី​ពីរ​នាក់​ ជំនះភាពខ្មាសអៀនរៀនជំនាញអគ្គិសនី ជាមួយសិស្ស​ប្រុស​​ពេញ​ថ្នាក់​

  • 2019-09-19 08:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​បញ្ចប់​ថ្នាក់​ទី​១២ ឈាង សុធានី ជា​កូន​អ្នក​ខេត្ត​ក្រចេះ​ក៏​បាន​សម្រេច​ចិត្ត​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​ភ្នំ​ពេញ​ដោយ​ចាប់​យក​ជំនាញ​អគ្គិសនី​និង​អេឡិចត្រូនិក​រៀន​បណ្ដើរ​និង​ធ្វើ​ការ​នៅ​ក្នុង​សាលា​​ជា​អ្នក​សម្រួល​ដល់​ការ​ស្រាវ​ជ្រាវ​ដល់​និស្សិត​ថ្មីៗ​បាន​ប្រាប់ Sabay ថា​នៅ​ពេល​រៀន​ចប់​ទី​១២​ភ្លាម​កញ្ញា​បាន​សម្រេច​ចិត្ត​មក​រៀន​បន្ត​នៅ​ទីក្រុង​ភ្នំពេញ​សិក្សា​នៅ​សាលា​ ន័រតុន ​​ចាប់​យក​ជំនាញ​នេះ​ព្រោះ​គិត​ថា​ជា​ជំនាញ​ដែល​ពុំ​សូវ​មាន​សិស្ស​ស្រី​រៀន​​គួប​ផ្សំ​ជាមួយ​ចំណង់​ចំណូល​ចិត្ត​ការ​ស្រលាញ់​ផង​នេះ​ក៏​សម្រេច​ចិត្ត​រៀន​ទៅ​។

ទោះ​បី​ជា​ជំនាញ​នេះ​មិន​សូវ​មាន​ស្រីៗ​រៀន​តែ​កញ្ញា​បាន​ប្រាប់​ថា​មិន​ខុស​អី​នេះ​ទេ​ព្រោះ​រៀន​ចប់​ក៏​អាច​ធ្វើការ​ទាំង​នេះ​បាន​ដូច​ប្រុសៗ​ដែរ​ជាពិសេស​បច្ចុប្បន្ន​​គេ​កំពុង​តែ​ត្រូវ​ការ​ស្រីៗ​ទៅ​ធ្វើការ​នៅ​លើ​ផ្នែក​នេះ​ច្រើន​កញ្ញា​បន្ត​ថា​រៀន​ចប់​ក្លាយ​ជា​អ្នក​ជំនាញ​ផ្នែក​នេះ​មិន​មែន​ធ្វើ​ជា​កម្មករ​គេ​នេះ​ទេ​។

ចំពោះ​ការ​លំ​បាក់​វិញ​​កញ្ញា​បាន​ប្រាប់​ថា​មាន​ការ​លំ​បាក់​ច្រើន​ដែរ​គឺ​នៅ​ឆ្នាំ​ទី​១​និង​ទី​២​ដោយ​សារ​យើង​ជា​អ្នក​ម​ពី​ខេត្ត​ពុំសូវ​ស្គាល់​ក្រុង​​និង​​ខ្វះ​ខាត់​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ស្រាវ​ជ្រាវ​បន្តិច​​តែ​បើ​ចំពោះ​ការ​រៀន​មុខ​វិជ្ជា​ក្នុង​សាលា​វិញ​មិន​មាន​បញ្ហា​អ្វី​នេះ​ទេ​គឺ​កញ្ញា​រៀន​បាន​ពិន្ទុ​ល្អ។

​​​​​​​មិន​ខុស​ពី​កញ្ញា ធីតា ដែល​បាន​រៀន​ជំនាញ​នេះ​នៅ​សាលា​បច្ចេកទេស​ NTTI កំពុង​សិក្សា​ឆ្នាំ​ទី​ ២​បាន​ប្រាប់​ថា​ពេល​រៀប​ដំបូង​មាន​អារម្មណ៍​ថា​អៀន​ដែរ​ព្រោះ​មួយ​ថ្នាក់​មាន​តែស្ រី២នាក់​គេ​សួរ​ខ្ញុំ​ថា​ស្រី​ហេតុ​អី​រៀន​ជំនាញ​នេះ​ខ្ញុំ​ប្រាប់​ថា​ជា​ការ​ស្រលាញ់​ចូល​ចិត្ត​និង​គិត​ថា​ប្រុសៗ​អាច​រៀន​បាន​ស្រី​ក៏​អាច​រៀន​បាន​ដែរ។

ចំ​ពោះ​ការ​ពិបាក​វិញ​កញ្ញា​បាន​ប្រាប់​ថា​មាន​ការ​លំបាក​តិច​តូច​​​ព្រោះ​មុខ​វិជ្ជា​នេះ​ពុំ​សូវ​មាន​សិស្ស​ស្រី​រៀន​ដូច្នោះ​ពុំ​សូវ​មាន​ទំនាក់ទំនង​ជាមួយ​គេ​គឺ​ត្រូវ​មាន​ការ​ស្រាវជ្រាវ​បន្ថែម​ដោយ​ខ្លួន​ឯង។ចំពោះ​ការ​ងារ​វិញ​កញ្ញា​បាន​ប្រាប់​ថា​នៅ​មិន​ទាន់​គិត​ទេ​ចាំ​ដល់​ពេល​រៀន​ចប់​សិន​។ ជា​ចុង​ក្រោយ​កញ្ញា​ប្រាប​ថា​​រៀន​ជំនាញ​បច្ចេកទេស​មិន​ចាំ​បាច់​តែ​ប្រុស​ៗ​ទើប​អាច​រៀន​បាន​នេះ​ទេ​សំខាន់​ការ​ខិត​ខំ​ប្រឹងប្រែង​និង​ចំណង​ចំណូល​ចិត្ត​របស់​យើង​ហើយ​ប្រសិន​បើ​ចង់​រៀន​ជំនាញ​នេះ​មិន​បាត់​ខ្លាច​ទេ​ព្រោះ​បច្ចុប្បន្ន​គេ​កំពុង​តែ​ត្រូវ​ការ​ស្រីៗ​ដែល​មាន​ជំនាញ​នេះ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី