នារី​ដែល​បង្ហោះ​ជេរ គឺ​ជា​សង្សារ​នឹង​គ្នា ឥឡូវ សុវណ្ណ​គីរី ចេញ​មក​តប​វិញ​ហើយ

  • 2019-09-19 09:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មូល សុវណ្ណ​គីរី ដែល​ម្សិលមិញ​ត្រូវ​បាន​នារី​ស្រស់​ស្អាត​មួយ​រូប​បង្ហោះ​សារ​ជេរ​ចាស់​ដៃ ដោយ​មាន​ទាំង​ប្រើ​ពាក្យ "អា មឹង" ទៀត​ផង​នោះ ឥឡូវ​នៅ​រសៀល​នេះ លោក​បានចេញ​សារ​ឆ្លើយ​តប​វិញ​ហើយ។

នៅ​ក្នុង​សារ​លើ​ហ្វេសប៊ុក​ប្រមាណ​៦នាទី​មុន​នេះ លោក សុវណ្ណ​គីរី បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នារី​ស្រស់​សោភា​ជា​ម្ចាស់​សំណេរ​ថ្កោល​ទោស​លោក គឺ​ជា​អតីត​សង្សារ​នឹង​គ្នា ខណៈ​ដែល​មុន​នេះ មិន​មាន​នរណា​ដឹង​ឡើយ​ថា ពួក​គេ​ត្រូវ​ជា​អ្វី​ហ្នឹង​គ្នា។

ដោយ​ឡែក​ចំពោះ​ពាក្យ​ប្រមាថ​របស់​អតីត​មិត្ត​ស្រី​ចំពោះ​លោក​វិញ ក្នុង​ចម្លើយ​តប​ដែល​មាន​ក្នុង​សារ លោក គីរី មិន​បាន​បក​ស្រាយ​ថា អ្វី​ដែល​ខាង​ស្រី​លើក​ឡើង​ពិត​ឬ​មិន​ពិត​នោះ​ទេ។ ខ្លឹម​សារ​របស់​បង្កប់​ក្នុង​សំណេរ គឺ​លោក​គ្រាន់​តែ​ចង់​ឲ្យ​ការ​បែក​គ្នា​រវាង​ពួក​គេ ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ៗ ជា​ជាង​ឈ្លោះ​ប្រកែក ហែក​ហួរ​គ្នា ព្រោះ​ពួក​គេ​ធ្លាប់​មាន​អនុស្សាវរីយ៍​ល្អ​ជា​ច្រើន។

"ជា​សង្សា​នឹង​គ្នា​យើង​អាច​និយាយ​ថា​យ៉ាង​ម៉េច​ក៏​បាន​តែ​មាន​តែ​ម្យ៉ាង​ពេល​ស្រលាញ់​គ្នា​គឺ​ដោយ​សារ​រូបភាព​ល្អ​ៗ ក៏​នៅ​តែ​ចាំ​អ្វី​ដែល​ល្អ​នៅ​ពេល​បែក​ក៏​សុំ​បែក​ដោយ​ល្អៗ មិន​ប្រកែក​ មិន​តតាំង​មិន​ចង់​ឈ្លោះ មិន​ចង់​ឈ្នះ ព្រោះ​យក​ភាព​ស្រលាញ់​ពី​មុន​មក​គិត មាន​តែ​អាណិត​អ្នក​ទៅ​វិញ​នោះ​ទេ មើល​ថែ​ខ្លួន ឈឺ​ត្រូវ​ទៅ​ពេទ្យ​ថែ​មើល​ក្រពះ​អ្នក​អោយ​ជា មិន​ថា​មាន​រឿង​អី ក៏​យើង​ជា​មនុស្ស​ធ្លាប់​ស្រលា​ញ់គ្នា...”។

អតីត​ហ្វ្រេសស៊ី បាន​បន្ត​ថា ទោះ​ជា​គ្រប់​គ្នា អាច​គិត​លោក​ក្នុង​ផ្លូវ​អាក្រក់ ក្រោយ​ឃើញ​ការ​ចោទ​ប្រកាន់​របស់​អតីត​សង្សារ ប៉ុន្តែ​លោក​ថា អាក្រក់​យ៉ាង​ណា ក៏​លោក​មិន​តប​ដោយ​ការ​និយាយ​មិន​ល្អ​ពី​មនុស្ស​ដែល​លោក​ធ្លាប់​ស្រឡាញ់​នោះ​ដែរ៕

អាន៖ ក្ដៅ​ណាស់! ស្រី​ស្អាត​ម្នាក់ ព្រលះ​អតីត​ហ្វ្រេសស៊ី មូល សុវណ្ណគីរី មិន​ប្រណី

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម