ទើបតែលេងអត់បានមួយប្រកួតពេញផង Emery ថា Ozil ត្រូវតែសម្រាកក្នុងប្រកួត UEL
- 2019-09-19 13:52:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបតែលេងអត់បានមួយប្រកួតពេញផង Emery ថា Ozil ត្រូវតែសម្រាកក្នុងប្រកួត UEL
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Arsenal លោក Unai Emery បាននិយាយប្រាប់សន្និសីទកាសែតថា ខ្សែបម្រើអាល្លឺម៉ង់ Mesut Ozil ត្រូវតែសម្រាក សម្រាប់ប្រកួតប៉ះនឹងក្លឹប Eintracht Frankfurt ក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ UEFA Europa League។
លោកបាននិយាយថា៖ " មូលហេតុដែលខ្ញុំមិនដាក់ Ozil ចូលលេងនោះគឺ ដោយសារតែគេបានលេងរួចហើយ។ ខ្ញុំកំពុងតែគិតគូរពីអ្នក ដែលសក្ដិសមនឹងជម្រើស ១១នាក់ដំបូងសម្រាប់ប្រកួតប៉ះនឹង Eintracht '' ។
លោកបានសរសើរថា Ozil លេងអស់ពីសមត្ថភាពល្អហើយ កាលពីប្រកួតប៉ះនឹង Watford កាលពីថ្ងៃអាទិត្យកន្លងទៅ ប៉ុន្តែគេត្រូវតែសម្រាក ទុកជើងពេលប៉ះនឹង Aston Villa នៅថ្ងៃអាទិត្យនេះ។
ក្រៅពីនេះ Emery ក៏ដាក់ខ្សែការពារ Sokratis ឲ្យសម្រាកផងដែរ។
គួរបញ្ជាក់ផងដែរថា Ozil ទើបតែលេងបាន ៧១នាទី ក្នុងរដូវកាល ២០១៩/២០ នេះ ក្រោយពេលដែលគេជួបឧប្បត្តិហេតុចោរប៉ុនប៉ងប្លន់កាលពីវិស្សមកាលរដូវក្ដៅកន្លងទៅ៕