មុខងារ​មួយ​ចំនួន​គួរ​សាក​ ក្រោយ​ដំឡើង​ iOS 13 រួច

  • 2019-09-20 03:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ចាប់​ផ្ដើម​បើក​ឲ្យ​អ្នក​ប្រើប្រាស់​ដំឡើង​ចូល​ iOS 13 ចំពោះ​​អ្នក​ដែល​មាន​ iPhone ចាប់​ពី iPhone 6s ឬ iPhone SE ឡើង​ទៅ​អាច​ទទួល​បាន​កំណែ​ទម្រង់​ថ្មី​នេះ។ ទាំង​នេះ​ជា​មុខងារ​មួយ​ចំនួន​ ដែល​អ្នក​គួរ​តែ​សាក​ក្រោយ​ពេល update​ ៖

​១. Dark Mode

មុខងារ​នេះ​ផ្លាស់​ប្ដូរ​ពណ៌​ស ដែល​ធ្លាប់​តែ​មាន​នៅ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​ក្នុង​ iOS មក​ពណ៌​ខ្មៅ​វិញ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​មើល​ពេល​យប់​និង​ជួយ​សន្សំ​ថ្ម​សម្រាប់​ម៉ូដែល​ iPhone X ឡើង​ទៅ​ (ប្រើប្រាស់​អេក្រង់​ OLED) ។ មិន​តែ​ប៉ុណ្ណោះ​ មុខងារ​នេះ​ធ្វើ​ឲ្យ​ iOS មាន​លក្ខណៈ​ថ្មី​មិន​ដដែល​ដូច​មុន​។

ដើម្បី​បើក​មុខងារ​នេះ Setting- Display & Brightness- Dark ។

២. ដាក់​រូបភាព​ទៅ​លើ Messages

​​ក្រោយ​ពេល​ដំឡើង​រួច​ ពេល​អ្នក​ចូល​ទៅ​កាន់ Message វា​នឹង​លោត​មុខងារ​ថ្មី​នេះ​មក​ឲ្យ​អ្នក​ជ្រើស​រូប​ដើម្បី​ដាក់​លើ Profile ។

៣. មុខងារ​ Swiping នៅ​លើ​ Keyboard

មុខងារ​នេះ​អាច​ឲ្យ​អ្នក​អូស​ដៃ​លើ​ keyboard ដោយ​មិន​បាច់​ចុច​ ដើម្បី​ធ្វើ​ឲ្យ​ការ​សរសេរ​ប្រើ​ដៃ​មួយ​ងាយ​ស្រួល​និង​លឿន​ជាង​មុន។

៤. Memoji/Animoji Stickers

Animoji អនុញ្ញាត​ឲ្យ​អ្នក​បង្កើត​រូប​តុក្កតា​ធ្វើ​កាយ​​វិការ​តាម​អ្នក ​​​ដែល​មាន​តែ​នៅ​លើ​ iPhone X ឡើង​ទៅ​ទេ ព្រោះ​វា​តម្រូវ​ឲ្យ​មាន​កាមេរ៉ា​ស្កេន​មុខ។ Animoji មាន​តាំង​ពី iOS 11 ប៉ុន្តែ​នៅ​ iOS 13 ថ្មី​នេះ Apple បន្ថែម​មុខងារ Memoji ដែល​យក​រូប​ Animoji របស់​អ្នក​មក​ធ្វើ​ជា​រូប​តុក្កតា​ ដែល​ភ្ជាប់​មក​ជា​មួយ​អារម្មណ៍​និង​កាយវិការ​ផ្សេងៗ​គ្នា។

៥. Edit Video នៅ​ក្នុង​កម្មវិធី Photo

នៅ​ក្នុង​កម្មវិធី Photo មាន​កំណែ​ទម្រង់​ថ្មី ហើយ​វា​មុខងារ​ពិសេស​មួយ​ដែល​ឲ្យ​អ្នក​ធ្វើ​ការ​កែ​លំអ​វីដេអូ​របស់​អ្នក​ដោយ​មិន​បាច់​ប្រើ​កម្មវិធី​ដទៃ​ដូច​ Viva video ឬ iMovies ។

កម្មវិធី​ថ្មី​នេះ​មាន​មុខងារ​ crop, បង្វិល, កែ​ពណ៌ និង​មុខងារ​ផ្សេងៗ​ទៀត ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ចូលចិត្ត​បង្កើត​វីដេអូ​លើ​ទូរសព្ទ​។

ដើម្បី​ដំឡើង​ចូល​ iOS 13 គ្រាន់​តែ​ចូល​ទៅ​កាន់​ Setting – General – Software Update ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទពេញនិយម