vivo បញ្ចុះតម្លៃស្មាតហ្វូនកាមេរ៉ា ៣ គ្រាប់ RAM ទំហំ ៤GB

  • 2019-09-20 03:22:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​បាន​មក​ដល់​ហើយ!​ទាំងអស់​គ្នា​បាន​ត្រៀម​ខ្លួន​ជា​មួយ​នឹង​ដំណើរ​កំសាន្ត ហើយ​កាដូ​ត្រៀម​ជូន​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់ និង​អ្នក​មាន​គុណ​ហើយ​ឬ​នៅ?

សម្រាប់​អ្នក​មាន​បំណង​ជូន​ស្មាតហ្វូន​ជា​កាដូ​នោះ ឱកាស​ពិសេស​បាន​មក​ដល់​ហើយ ដោយ​នៅ​ក្នុង​​អំឡុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ក្រុមហ៊ុន​ស្មាតហ្វូន vivo នឹង​ធ្វើ​ការ​បញ្ចុះ​តម្លៃ​ទៅ​លើ​ស្មាតហ្វូន​ម៉ូឌែល vivo Y15 ចាប់​ពី​ថ្ងៃ​ទី​ ២០ ខែ​កញ្ញា ឆ្នាំ​២០១៩ នេះ​តទៅ ពី​តម្លៃ $189 នៅ​សល់​ត្រឹម​តែ $179 តែប៉ុណ្ណោះ។ រាល់​ការ​ជាវ​​ស្មាតហ្វូន​ vivo Y15 លោក​អ្នក​នឹង​ទទួល​បាន​នូវ​កា​ដូ Power Bank ដ៏​ស្រស់​ស្អាត​មួយ​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ​ពិសេស​របស់​ស្មាតហ្វូន vivo Y15 ៖

  • អេក្រង់ទំហំ ៦,៣៥ អ៊ីញ Halo Fullview™Display ជាប្រភេទ IPS LCD អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 720 x 1544 HD+ លាត​សន្ធឹង​ប្រមាណ ៨៩% នៃ​ផ្ទៃ​ខាង​មុខ

  • ប្រើ​បន្ទះ​ឈីប MT6762

  • CPU Octa-core ដំណើរ​ការ​បា​ន​ក្នុង​ល្បឿន ២,០ GHz

  • មានរ៉េម ៤GB អង្គផ្ទុកទិន្នន័យ ៦៤GB និងអាចថែមក្រៅបាន ២៥៦GB

  • មានទំហំថ្មធំ ៥០០០ mAh

  • ដំណើរការដោយ Android 9.0 និងស្បែក Interface ប្រភេទ Funtouch OS 9

  • មានកាមេរ៉ាមុខទំហំ ១៦MP, កាមេរ៉ាក្រោយបីគ្រាប់ (១៣MP + ៨MP + ២MP)

  • អាចប្រើស៊ីមកាតបានពីរ

  • មានមុខងារ Face Unlock + Finger Print

  • មានជម្រើសពីរពណ៌ Aqua Blue , Burgundy Red

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម