ខ្សែ​ប្រយុទ្ធ​កើត ២០០២ Fati គ្រោង​នឹង​ទទួល​សញ្ជាតិ​អេស្ប៉ាញ

  • 2019-09-20 11:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ Ansu Fati អាច​នឹង​ទទួល​បាន​សញ្ជាតិ​អេស្ប៉ាញ នៅ​ថ្ងៃ​សុក្រ នេះ​បើ​តាម​សារព័ត៌មាន Marca។

តាម​រយៈ​ទម្រង់​លេង​នៅ​ដើម​រដូវ​កាល​ ២០១៩/២០ Fati បាន​ទាក់ទាញ​មជ្ឈដ្ឋាន​បាល់ទាត់​យ៉ាង​ខ្លាំង​ រហូត​ដល់​សហព័ន្ធ​បាល់ទាត់​ភូមិន្ទ​អេស្ប៉ាញ (RFEF) ពន្លឿន​នីតិវិធី​ក្នុង​ការ​ចូល​សញ្ជាតិ​ នេះ​បើ​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន។

យ៉ាងណាមិញ គ្រូ​បង្គោល​ជម្រើស​ជាតិ​អេស្ប៉ាញ​លោក Robert Moreno ធ្លាប់​បាន​និយាយ​ថា ខាង​ស្ថាប័ន​បាល់ទាត់​អេស្ប៉ាញ​មាន​បំណង​កោះ​ហៅ​កីឡាករ​រូប​នេះ​ ចូល​ក្នុង​ឈុត​យុវជន U-17 សម្រាប់​ប្រកួត World Cup ឈុត​ក្រោម ១៧​ឆ្នាំ នៅ​ប្រទេស​ប្រេស៊ីល​ ក្នុង​ខែ​តុលា​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Fati មាន​ដើម​កំណើត​មក​ពី​ប្រទេស​ហ្គីណេ-ប៊ីសៅ (ភាគ​ខាង​លិច​ទ្វីប​អាហ្វ្រិក)។ កីឡាករ​រូប​នេះ បាន​មក​ប្រទេស​អេស្ប៉ាញ ជាមួយ​នឹង​ក្រុម​គ្រួសារ តាំង​ពី​គេ​អាយុ​ ៦​ឆ្នាំ​មក​ម្ល៉េះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី