De Gea បរិច្ចាគជាង ២០ម៉ឺនដុល្លារ ដល់ជនរងគ្រោះខ្យល់ព្យុះក្នុងស្រុកខាងឪពុក
- 2019-09-20 12:05:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Gea បរិច្ចាគជាង ២០ម៉ឺនដុល្លារ ដល់ជនរងគ្រោះខ្យល់ព្យុះក្នុងស្រុកខាងឪពុក
ចន្លោះមិនឃើញ
អ្នកចាំទីក្លឹប Manchester United កីឡាករ David De Gea បានបរិច្ចាគទឹកប្រាក់ចំនួន ២២ម៉ឺនដុល្លារ ដល់ជនរងគ្រោះ ពីខ្យល់ព្យុះនៅក្នុងប្រទេសអេស្ប៉ាញ ដែលឆក់យកជីវិតមនុស្ស ៧នាក់។
ខ្យល់ព្យុះនេះ បានប៉ះទង្គិចធ្ងន់ធ្ងរលើខេត្តនៅភាគអាគ្នេយ៍នៃអេស្ប៉ាញចំនួន ២ គឺ Alicante និង Murcia កាលពីសប្ដាហ៍មុន ដែលបណ្ដាលឲ្យមានភ្លៀងយ៉ាងខ្លាំង ហើយបង្កជាទឹកជំនន់។
ប្រជាជនរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ហើយអាកាសយានដ្ឋាននៅតំបន់នោះ ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន។
កាកបាទក្រហមអេស្ប៉ាញ បានចេញសារថ្លែងអំណរគុណ ដល់កីឡាកររូបនេះ ចំពោះទឹកចិត្តសប្បុរសក្នុងការបរិច្ចាគ ជួយជនរងគ្រោះ។
គួរបញ្ជាក់ផងដែរថា De Gea បានកើតនៅទីក្រុងម៉ាឌ្រីដ រាជធានីនៃអេស្ប៉ាញ ប៉ុន្តែឪពុករបស់គេមកពីខេត្ត Alicante ដែលរងគ្រោះធ្ងន់ធ្ងរពីខ្យល់ព្យុះនៅសប្ដាហ៍មុន៕