មកស្គាល់ Sensor សំខាន់ៗដែលប្រើលើស្មាតហ្វូន

  • 2019-09-29 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​បាន​ក្លាយ​ជា​ឧបករណ៍​ដែល​ស្ទើរ​តែ​គ្រប់​គ្នា​យក​តាម​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ​ ​ដើម្បី​បំពេញ​ការងារ​ផ្សេងៗ​ទៅ​តាម​មុខងារ​​របស់​វា​ ​ឬ​តាម​តម្រូវ​ការ​របស់​អ្នក​ ​ដូចជា​តាមដាន​នូវ​ចង្វាក់​បេះដូង​ ​ឬ​ធ្វើ​ដំណើរ​ទៅ​តំបន់​ណា​មួយ​ដែល​អ្នក​មិន​សូវ​ស្គាល់​ផ្លូវ​ដោយ​ប្រើប្រាស់​ ​GPS​ ​ជា​ដើម​។ អ្នក​ប្រហែល​ជា​ធ្លាប់​ឆ្ងល់​ថា​ ​តើ​ស្មាតហ្វូន​រាប់​នូវ​ជំហាន​យើង​ដោយ​របៀប​ណា​? តើ​ GPS ប្រើប្រាស់​នូវ​ទិន្នន័យ (បាន​ពី​ការ​ប្រើប្រាស់​ Wifi ឬ 3G) ដែរ​ឬ​ទេ?​ ជា​រួម​ គឺ​សុទ្ធ​តែ​មាន​ Sensor នៃ​មុខងារ​ទាំងនេះ​ ដែល​អ្នក​អាច​ស្វែងយល់​បន្ថែម​នៅ​ខាងក្រោម​៖

Accelerometer

Accelerometer​ ​ដំណើរការ​ឲ្យ​ដឹង​ពី​ ​Axis-based motion​ ​អាច​រក​ឃើញ​ក្នុង​ ​Fitness tracker​ ​ក៏​ដូចជា​ស្មាតហ្វូន​​ ​ដែល​ជា​ហេតុផល​វា​អាច​តាម​ដាន​នូវ​ជំហាន​អ្នក​ ​ដោយ​អ្នក​មិន​បាច់​ទិញ​នូវ​ឧបករណ៍​ពាក់​ដាច់​ដោយ​លែក​។​ ​ពួកវា​ក៏​អាច​ប្រាប់​កម្មវិធី​របស់​ស្មាតហ្វូន​នូវ​ផ្លូវ​ណា​មួយ ​Handset តម្រង់​ទៅ ដែល​កាន់​តែ​មាន​សារៈសំខាន់​សម្រាប់​កម្មវិធី Augmented reality។ Accelerometer កំណត់​នូវ​ការ​បង្កើន​ល្បឿន ដូច្នេះ​ផែនទី​ក្នុង​កម្មវិធី​ ​Snapchat អាច​ដាក់​នូវ​ឡាន​តូចៗ​ជុំវិញ Bitmoji ពេល​អ្នក​បើកបរ​។ Sensor នេះ​កើតឡើង​ពី Sensor ដទៃ​ទៀត រួម​មាន​ទាំង​Microscopic crystal ដែល​ប្រែ​ជា​មាន​ភាព​តានតឹង​ដោយសារ​ការ​បង្កើន​ល្បឿន បន្ទាប់មក​ Accelerometer​បកប្រែ​នូវ Voltage ដែល​មក​ពី Crystal ដើម្បី​ស្វែងយល់​នូវ​ស្មាតហ្វូន​មាន​ចលនា​លឿន​យ៉ាង​ដូចម្ដេច​ ​និង​ទិសដៅ​ណា​មួយ​ដែល​វា​តម្រង់​ទៅ​។ ការ​ប្ដូរ​កម្មវិធី​ពី​បញ្ឈរ​ ​ទៅ​ផ្ដេក​ដើម្បី​បង្ហាញ​ពី​ល្បឿន​ចុង​ក្រោយ​ក្នុង​កម្មវិធី​​បើកបរ​ ដែល​ Accelerometer ជា Sensor មួយ​ដ៏​សំខាន់​បំផុត​របស់​ស្មាតហ្វូន​។

Gyroscope

Gyroscope​ ​ជួយ​ដល់​ ​Accelerometer​ ​ក្នុង​ការ​ស្វែងយល់​នូវ​ស្មាតហ្វូន​បង្វែរ​ទៅ​ទិស​ណា ដែល​វា​បន្ថែម​នូវ​កម្រិត​ជាក់លាក់​ដទៃ​ទៀត ដូច្នេះ​រូបភាព​កម្រិត ៣៦០ ដឺក្រេ អាច​មើល​ជុំវិញ​បាន​។ ពេល​ណា​អ្នក​លេង​ហ្គេម​បែប​ប្រណាំង​លើ​ស្មាតហ្វូន ហើយ​បង្វិល​អេក្រង់​ដើម្បី​ចង្អុល​បង្ហាញ វា​ប្រើប្រាស់ Gyroscope ជៀស​ជាង​ប្រើ Accelerometer ក្នុង​ការ​ដឹង​ពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ដោយសារ​តែ​អ្នក​បង្វិល​ស្មាតហ្វូន​តិច​តួច​។ Gyroscope មិនមែន​ប្រើប្រាស់​តែ​នៅ​លើ​ស្មាតហ្វូន​នោះ​ទេ ពួកវា​បាន​ប្រើប្រាស់​ក្នុង Aircraft ដើម្បី​កំណត់​នូវ កម្ពស់​ ​និង​ទីតាំង​ ​ឧទាហរណ៍៖​ ​ដើម្បី​រក្សា​កាមេរ៉ា​ឲ្យ​នៅ​នឹង​ ពេល​មាន​ចលនា​ជា​ដើម​។

Gyroscope​ ​ក្នុង​ស្មាតហ្វូន​មិន​ប្រើប្រាស់ កង់ និង Gimbal ដូច​ទៅ​នឹង​ម៉ាស៊ីន​ពី​មុន​ដែល​មាន​ក្នុង​យន្តហោះ​នោះ​ទេ​។ ពួកវា​ប្រើប្រាស់​នូវ MEMS (Micro-Electro-Mechanical Systems) gyroscope ដែល​ជា​ជំនាន់​តូច​មួយ​ងាយស្រួល​ភ្ជាប់​ទៅ​នឹង​ ​Electronic board​ ​ដូច្នេះ​វា​អាច​ដាក់​បាន​ក្នុង​ស្មាតហ្វូន​។ MEMS gyroscope​ ​មាន​ការ​លេចធ្លោ​ដំបូង​លើ​ស្មាតហ្វូន iPhone 4 ក្នុង​ឆ្នាំ ២០១០។

Magnetometer

ការ​បំពេញ​នូវ​ ​Triumvirate​ ​នៃ​ ​Sensor​ ​ទទួល​ខុស​ត្រូវ​សម្រាប់​ដំណើរការ​កន្លែង​ដែល​ស្មាតហ្វូន​ស្ថិត​នៅ​លំហ​ដែល​ជា​ ​Magnetometer។ វា​កំណត់​នូវ​ដែន​ម៉ាញេទិច ដែល​អាច​ប្រាប់​ផ្លូវ​ណា​ទិស​ខាង​ជើង​ដោយ​ ​Voltage​ ​ខុសគ្នា​ជា​លទ្ធផល​​ទៅ​កាន់​ស្មាតហ្វូន​។ ពេល​អ្នក​ចេញ​ចូល​នៃ Compass mode ក្នុង Apple Maps ឬ Google Maps នោះ​ Magnetometer ដំណើរការ​ស្វែងរក​នូវ​ផ្លូវ​ណា​មួយ​ដែល​ផែនទី​គួរ​តែ​បង្ហាញ​។ វា​ក៏​ប្រើប្រាស់​ដោយ​ កម្មវិធី​Compass ផង​ដែរ​។

Magnetometer​ ​អាច​ស្វែងរក​បាន​​ក្នុង​ ​Metal detector ដែល​ពួក​វា​អាច​ពិនិត្យ​នូវ​ ​Magnetic metals ដែល​ជា​ហេតុផល​អ្នក​អាច​ប្រើប្រាស់​នូវ​កម្មវិធី​ ​Metal detector​ ​សម្រាប់​ស្មាតហ្វូន​។ ទោះ​បី​ជា​យ៉ាង​ណា​ ​Sensor​ ​មិន​ដំណើរការ​​តែ​ឯង​នោះ​ទេ​សម្រាប់​គោលបំណង​បឋម​ដែល​ប្រើប្រាស់​សម្រាប់​កម្មវិធី​ផែនទី​ ​ដោយ​វា​ប្រតិបត្តិ​ការ​រួមគ្នា​ជាមួយ​នឹង​ទិន្នន័យ​បាន​ពី Accelerometer​ ​និង​ ​GPS​ ​របស់​ស្មាតហ្វូន​ដើម្បី​ស្វែង​រក​នូវ​ទីតាំង​ដែល​អ្នក​ស្ថិត​នៅ​ក្នុង​ពិភពលោក និង​ទិសដៅ​ដែល​អ្នក​តម្រង់​ទៅ​។

GPS

GPS​ ​ជា​បច្ចេកវិទ្យា​ ​Global Positioning System​ ​ដែល​ស្ថិត​ក្នុង​ស្មាតហ្វូន​ដោយ​ទទួល​នូវ​ ​Ping ពី​ ​Satellite​ ​ឡើង​ក្នុង​លំហ ដើម្បី​ស្វែងយល់​នូវ​ទីតាំង​ដែល​ស្ថិត​នៅ​ក្នុង​ពិភពលោក​ ​ឬ​ពេល​បើកបរ​។ វា​មិន​ប្រើប្រាស់​ទិន្នន័យ​ ​(Wifi ឬ 3G)​ ​ណា​មួយ​របស់​ស្មាតហ្វូន​នោះ​ទេ​ ​ដែល​ជា​ហេតុផល​ពេល​អ្នក​បាត់បង់​នូវ Signal អ្នក​នៅ​តែ​អាច​ឃើញ​នូវ​ទីតាំង​អ្នក​។ ទោះ​ជា​យ៉ាង​ណា ពេល​ផែនទី​បង្វិល វា​នឹង​ព្រាល បាត់បង់​នូវ​ភាព​លម្អិត​ ​ខណៈ GPS មិន​ប្រើប្រាស់​នូវ​ទិន្នន័យ រាល់​ការ​ទំនាក់ទំនង និង​ការ​គណនា​អាច​បង្ហូរ​នូវ​ថ្ម​ស្មាតហ្វូន​អ្នក ដែល​ជា​ហេតុផល ការ​ណែនាំ​ក្នុង​ការ​សន្សំ​សំចៃ​ថ្ម​ភាគច្រើន ឲ្យ​បិទ​នូវ GPS។ GPS ទំនើប​បច្ចុប្បន្ន​ក្នុង​ស្មាតហ្វូន​បញ្ចូល​គ្នា​រវាង GPS signal ជាមួយ​នឹង​ទិន្នន័យ ដូចជា កម្រិត signal មាន​ប៉ុន្មាន​កាំ​ ដើម្បី​ពិនិត្យ​មើល​នូវ​ទីតាំង​កាន់​តែ​ត្រឹមត្រូវ​។

មាន​នូវ​ ​Sensor​ ​មួយ​ចំនួន​ទៀត​លើ​ស្មាតហ្វូន​ជា​ច្រើន​រួម​ទាំង​ ​iPhone​ ​មាន​នូវ​ ​Barometer​ ​សម្រាប់​វាស់​សម្ពាធ​ខ្យល់​។​ ​វា​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ពិនិត្យ​មើល​នូវ​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ​ដើម្បី​គណនា​នូវ​កម្ពស់​ដែល​អ្នក​ស្ថិត​នៅ​។ Proximity sensor នៅ​ក្បែរ​នឹង Speaker ខាងលើ ហើយ​បញ្ចូល​គ្នា​នូវ Infrared LED និង lighter detector ដើម្បី​ដំណើរការ​ពេល​អ្នក​លើក​ស្មាតហ្វូន​ក្បែរ​ត្រចៀក ដូច្នេះ​អេក្រង់​នឹង​បិទ​។ Ambient light sensor ធ្វើ​ការ​កំណត់​នូវ​ពន្លឺ​ដែល​មាន​ក្នុង​បន្ទប់ រួច​កែប្រែ​ភាព​ភ្លឺ​របស់​អេក្រង់​ទៅ​តាម​នឹង (ពេល​អ្នក​កំណត់​ឲ្យ​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ)៕

ប្រភព៖ Gizmodo   ប្រែសម្រួល ​៖ ប៊ុន ធឿន