Aubameyang ថា​ VAR ធ្វើ​ឲ្យ​កីឡាករ​ញញើត​មិន​​ហ៊ាន​អបអរ​

  • 2019-10-01 03:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pierre-Emerick Aubameyang មាន​អារម្មណ៍​ថា​ការ​ដាក់​ប្រព័ន្ធ​ VAR នៅ​ Premier League បាន​ធ្វើ​ឲ្យ​កីឡាករ​ម្នាក់​ៗ​មិន​ហ៊ាន​អបអរ​ខ្លាំង​ក្លា​ដូច​កាល​ពី​មុន។​

ការ​អះអាង​ដូច្នេះ​ដោយ​សារ​កន្លង​មក​ VAR ឬ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​បាន​រំសាយ​គ្រាប់​បាល់​កីឡាករ​​ជា​ច្រើន​ បើ​ទោះ​​ពួកគេ​បាន​អបអរ​ និង​រត់​សឹង​ដាច់​.ក​ជើង​ទៅ​ហើយ​ក្ដី។​ Aubameyang ​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​កាល​ពី​យប់​មិញ​ហើយ​ភ្លាម​ៗ​មិន​បាន​អបអរ​នោះ​ទេ​ព្រោះ​​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​លើក​ទង់​ថា​បាល់​នោះ​ ក្រៅ​ល្បែង​ Off-side។

យ៉ាង​ណា​ក្រោយ​ឆែក​ VAR ទើប​អាជ្ញាកណ្ដាល​ឲ្យ​បាល់​នោះ​ចូល​ ហើយ​ Aubameyang ក៏​បាន​អបអរ​ជា​មួយ​មិត្ត​រួម​ក្រុម។​ ខ្សែ​ប្រយុទ្ធ​ហ្គាបុង​ ស៊ុត​បញ្ចូល​ទី​៧​គ្រាប់​ នៅ​រដូវ​កាល​នេះ​​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ Arsenal ដំបូង​អាច​រក​គ្រាប់​ជា​ច្រើន​នៅ​៧​ប្រកួត​ដំបូង​ចាប់​តាំង​ពី​ជំនាន់​កីឡាករ​ Dennis Bergkamp មក៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី