មកស្គាល់ឡាន ៧ កៅអីរបស់ចិន លក់នៅវៀតណាមតម្លៃ ៣ ម៉ឺនដុល្លារ

  • 2019-10-01 03:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ប្រភេទ ៥ កៅអី​បាន​បញ្ចេញ​លក់​ដើម្បី​ស្ទាបស្ទង់​ទីផ្សារ​នៅ​វៀតណាម​រួច​មក​ នៅ​ពេល​នេះ​រថយន្ត​ Zotye Z8 ប្រភេទ​ ៧ កៅអី ត្រូវ​បាន​ឈ្មួញ​នាំ​យក​​​លក់​នៅ​ទីក្រុង​ហាណូយ​ ជា​មួយ​ចំនួន​មាន​កំណត់​មួយ។ អ្នក​តំណាង​​ក្រុមហ៊ុន​នាំ​រថយន្ត​នេះ​បាន​និយាយ​ថា វា​នាំ​ចូល​ពី​ប្រទេស​ចិន ហើយ​គ្មាន​តម្លៃ​​លក់​ផ្លូវ​ការ​នៅ​ឡើយ​ទេ ប៉ុន្តែ​គឺ​មិន​ក្រោម​ ៧០០ លាន​ដុង (ប្រមាណ ៣ ម៉ឺន​ដុល្លារ)។

Zotye Z8 ប្រភេទ ៧ កៅអី បាន​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី Beijing Auto Show នា​ខែ​មេសា ឆ្នាំ ២០១៨ ដែល​វា​មាន​ឈ្មោះ​ថា T800 ពេល​ដាក់​លក់​នៅ​ក្នុង​ស្រុក។ វា​ត្រូវ​បាន​ផលិត​ឡើង​ផ្អែក​តាម​ម៉ូដែល​ T700 ប៉ុន្តែ​មាន​បន្ថែម​កៅអី​មួយ​ជួរ​ទៀត។

ផ្នែក​ខាង​ក្នុង​របស់​រថយន្ត​គឺ​មាន​បំពាក់​ដោយ​កៅអី​អង្គុយ​ប្រភេទ​ស្បែក​ទាំង ៧, កៅអី​អ្នក​បើកបរ​អាច​ផ្លាស់​ប្ដូរ​បាន​​ ៤ របៀប, មាន​អេក្រង់​បង្ហាញ​ទំហំ ១០ អ៊ីញ, មាន​ម៉ាស៊ីន​ត្រជាក់ ៣ តំបន់, ប្រើ​ប្រាស់​ Smart Key, មាន​​រន្ធ​បំពង​សំឡេង​ចំនួន ៦ និង​មាន​ដំបូល​កញ្ចក់​ផង​ដែរ។

ប្រភេទ​ដែល​លក់​នៅ​វៀតណាម​មាន​បំពាក់​ម៉ាស៊ីន ២,០ លីត្រ ៤ ស៊ីឡាំង ប្រភេទ Turbocharged ដែល​ផលិត​កម្លាំង​បាន​ ២៣១ សេះ និង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ។ បច្ចេកវិទ្យា​លើ​រថយន្ត​មាន​ដូច​ជា​ពោង​សុវត្ថិភាព​ចំនួន ៦, មុខងារ​មើល​សម្ពាធ​កង់, ប្រព័ន្ធ​រក្សា​លំនឹង​អេឡិចត្រូនិក, ប្រព័ន្ធ​ជាន់​ហ្វ្រាំង​បន្ទាន់, ហ្វ្រាំង ABS និង​ហ្វ្រាំង​ដៃ​អេឡិចត្រូនិក​ជា​ដើម៕

ចុចអាន ៖ មក​ដឹង​ប្រវត្តិ​តស៊ូ​​​របស់​ ​Toyota​ ​ទម្រាំ​ជោគជ័យ​ដូច​សព្វ​ថ្ងៃ

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី