Toyota ចេញ​រថយន្ត Rush TRD ស៊េរី ២០២០ តម្លៃ​ជាង ៣ម៉ីន​ដុល្លារ​

  • 2019-10-05 05:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បាន​បញ្ចេញ​រថយន្ត​ប្រភេទ Mini SUV ម៉ូដែល Rush TRD ស៊េរី​ឆ្នាំ ២០២០ ដែល​ជា​រថយន្ត​កូនកាត់​ផលិត​នៅ​រោងចក្រToyota ឥណ្ឌូណេស៊ី​នេះ​ ដែល​បាន​អភិវឌ្ឍ​ទាំង​រូបរាង​និង​បច្ចេកទេស​យ៉ាង​ល្អ​ឥត​ខ្ចោះ និង​​កាន់​តែ​ទំនើប​ជាង​មុន។

Rush TRD ស៊េរី ២០២០ បាន​រចនា​ជាមួយ​ចង្កៀង​ប្រភេទ LED មាន​ប្រព័ន្ធ​ភ្លើង​បិទ​បើក​ដោយ​ស្វ័យប្រវត្តិ រួមជាមួយ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេលថ្ងៃ​ Daytime Running Light។ រថយន្ត​មួយ​នេះ​ប្រើ​យ៉ាន់​ស្ព័រ​ទំហំ ១៧ អ៊ីញ មាន​កញ្ចក់​មើល​ក្រោយ​អាច​បញ្ជា​ដោយ​ថាមពល​អេឡិចត្រូនិក ចង្កៀង​ក្រោយ​បំពាក់​អំពូល​ប្រភេទ​ LED។

ផ្នែក​ខាង​ក្នុង​រចនា​ជាមួយ​កៅ​អី ៣ ជួរ មាន ៧កៅអី ដោយ​កៅអី​ជួរ​ទី​ពីរ និង​ទី​បី​អាច​បត់​ជា​រៀង​អក្សរ L។ បច្ចេកវិទ្យា​ខាង​ក្នុង​មាន ប៊ូតុង Start/Stop ងាយ​ស្រួល​បញ្ឆេះ និង​ពន្លត់​ម៉ាស៊ីន ប្រព័ន្ធ​កម្សាន្ត DVC Touch Screen អាច​ភ្ជាប់ Bluetoothម៉ាស៊ីន​ត្រជាក់ បំពាក់​ទាំង​នៅ​ខាង​មុខ ខាងក្រោយ និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ដោយ​ស្វ័យ​ប្រវត្តិ។

ប្រព័ន្ធ​សុវត្ថិភាព កាមេរ៉ា​ក្រោយ​មាន Sensor ផ្តល់​សុវត្ថិភាព​ក្នុង​ពេល​ចូល​ចំណត ប្រព័ន្ធ​បើក​បរ​ពេល​ឡើង​ចំណោត HACពោង​សុវត្ថិភាព​ចំនួន ៨ ប្រព័ន្ធ​គ្រប់គ្រង​លំនឹង (VSC) ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ​សកម្ម (TRC) ប្រព័ន្ធ​បែងចែក​សម្ពាធ​ហ្រ្វាំង (EBD) ប្រព័ន្ធ​ហ្រ្វាំង​សុវត្ថិភាព (ABS)។

Rush ស៊េរី​ឆ្នាំ ២០២០ នេះ​បំពាក់​ម៉ាស៊ីន 1.5L ប្រអប់លេខ E 4-Speed AT ប្រភេទ​នែ​ការ​បើក​បរ 2WD។ មាន​ជម្រើស​ពណ៌ ស ទឹក​ប្រាក់ ខ្មៅ ត្នោត ក្រហម និងពណ៌​ឈាម​ជ្រូក។ Toyota Rush TRD ចាប់​ផ្ដើម​មាន​លក់​នៅ​លើ​ទីផ្សារ​​ក្នុង​តម្លៃ ៣៧ ៥០០ ដុល្លារ។

ក្នុង​កម្មវិធី​សម្ភោរ​នេះ​ដែរ​​ក្រុម​ហ៊ុន​ក៏​បាន​ចាប់​ឆ្នោត​ដល់​អតិថិជន​របស់​ខ្លួន​ដែល​រង្វាន់​រួម​មាន នាឡិការ​ដៃ Apple Watch ២០រង្វាន់ ទូរសព្ទ iPhone XS Max ១៨រង្វាន់ ម៉ូតូ Yamaha Qbix ១១រង្វាន់ រួម​ជា​មួយ​រង្វាន់​ធំ​គឺ រថយន្ត Hilux Revo Rally ស៊េរី​ថ្មី​ឆ្នាំ ២០២០ ១រង្វាន់។

អតិថិជនដែលបានឈ្នះរង្វាន់ ធំ​គឺ រថយន្ត Hilux Revo Rally ស៊េរី​ថ្មី​ឆ្នាំ ២០២០

បន្ថែម​លើស​ពី​នេះ ក្រុមហ៊ុន ក៏​បាន​សម្ភោរ​ទីស្នាក់ការ​កណ្ដាល​ថ្មី​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ទី​តាំង​ចាស់ លើ​មហាវិថី​សហព័ន្ធរុស្សី ដែល​បើក​ដំណើរ​ការ​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី១ តុលា កន្លង​ទៅ​បន្ទាប់​ពីធ្វើ​ការ​សាងសង់​អស់​រយះ​ពេល​២ឆ្នាំ៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី