គួរ​ប្រយ័ត្ន! ៧សញ្ញា បង្ហាញថាអ្នកច្បាស់ជាមានមេរោគក្រពះហើយ

  • 2019-10-06 02:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការមានការឆ្លងមេរោគក្រពះ helicopter pylori មិនចាំបាច់មានន័យថា អ្នកនឹងមានជំងឺដំបៅក្រពះ ឬអ្នកនឹងវិវត្តន៍ទៅជាជំងឺមហារីកក្រពះនោះទេ។

ជាក់ស្តែង មនុស្សភាគច្រើនដែលបានឆ្លងបាក់តេរីនេះ គឺមិនមានរោគសញ្ញា ឬបញ្ហាដំបៅក្រពះនោះទេ។ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលមានវិវត្តន៍ទៅជាជំងឺមហារីកក្រពះ។ វាគ្មានការសិក្សាណាដែលបញ្ជាក់ច្បាស់ថាហេតុអ្វីបានជាមានមនុស្សមួយចំនួនវិវត្តន៍ទៅជាដំបៅក្រពះ និងមួយចំនួនទៀតមិនមានដំបៅក្រពះឡើយ។ នៅពេលដែលមេរោគ helicopter pylori បង្កឲ្យមានរោគសញ្ញា ភាគច្រើនគឺមានរោគសញ្ញាដូចជាជំងឺរលាកក្រពះ ឬជំងឺដំបៅចុងក្រពះដែរ។

រោគសញ្ញាទូទៅបំផុតនៃជំងឺដំបៅចុងក្រពះមានដូចជា ក្រហាយចុងដង្ហើម និងឈឺពោះ។ ការឈឺចាប់នេះជាធម្មតាកាន់តែខ្លាំងទៅៗនៅពេលដែលក្រពះរបស់អ្នកទទេ ហើយវានឹងបាត់តៅវិញនៅពេលដែលអ្នកបរិភោគអាហារ ផឹកទឹកដោះគោ ឬប្រើថ្នាំបន្សាបអាស៊ីតក្នុងក្រពះ។

រោគសញ្ញាផ្សេងទៀតអាចមានដូចជា ៖

• ស្រកទម្ងន់ • មិនសូវឃ្លានអាហារ • ហើមពោះ • ភើរច្រើន • ចង់ក្អួត • ក្អួត (កំអួតអាចមានឈាម ឬមើលទៅដូចជាកាហ្វេ) • លាមកពណ៌ខ្មៅ ឬលាមកស្អិត៕

ប្រភព ៖ health.com.kh