ក្បាល David Luiz ល្អណាស់ តែតបញ្ជូន Arsenal ឡើងលេខ៣
- 2019-10-07 02:47:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បាល David Luiz ល្អណាស់ តែតបញ្ជូន Arsenal ឡើងលេខ៣
ចន្លោះមិនឃើញ
ខ្សែការពារ David Luiz រកបានមួយគ្រាប់ជួយ Arsenal យកឈ្នះ Bournemouth ១-០ ក្នុងកីឡដ្ឋាន Emirate Stadium ហក់ឡើងលេខ៣ក្នុងតារាងពិន្ទុ Premie League។
មួយគ្រាប់របស់ខ្សែការពារសញ្ជាតិប្រេស៊ីលកើតឡើងតាំងតែនាទីទី៩ បន្ទាប់ពី Nicolas Pepe ទាត់ចេញពីបាល់ជ្រុង ហើយ Luiz បានប្រើក្បាលតែតបុកដីចូលទីយ៉ាងល្អ។ នេះគឺជាគ្រាប់ដំបូងរបស់គេហើយក្នុងលីគសម្រាប់ Arsenal ចាប់តាំងផ្ទេរពី Chelsea ក្នុងរដូវក្ដៅនេះ។
លទ្ធផលនេះបាននាំឲ្យ Arsenal ឡើងលេខ៣ ឈរលើ Leicester, Chelsea,Burnley និងCrystal Palace។ ចំណែក Bournemouthស្ថិតនៅលេខ១០៕