នៅថ្ងៃអនាគត កូន​ស្រីម៉ារីម៉ាអាចនឹងស្នងតំណែងកំពូលសម្រស់ប្រចាំហ្វីលីពីនបន្តពីម្ដាយ

  • 2019-10-11 02:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ Marian Rivera បាន​បង្ហោះ​រូបភាព​ ២ទន្ទឹមនាង​រវាង​នាង​ជាមួយ​កូន​ស្រី​ជាទី​ស្រឡាញ់​ Zia ដោយ​ចង់​បញ្ជាក់​ថា​កូន​នាង​ធំ​យ៉ាង​ណា​ហើយ​បច្ចុប្បន្ន។

ពិត​ជា​មិន​ខុស​ពី​ពាក្យ​១ឃ្លា​ថា​ ស្លឹកឈើជ្រុះ​មិនឆ្ងាយពីគល់មែន មានន័យ​ថា​មិនខុស​ពី​ម្ដាយ​ឪពុកទេ Zia ពិត​ជា​បាន​ក្លាយ​ជា​ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត​ ក្នុង​វ័យ​ត្រឹម​ ៤ឆ្នាំ​ប៉ុណ្ណោះ។ ប្រជាប្រិយភាព​របស់​នាងតូច​រូប​នេះ​ ក៏​មិន​ចាញ់​ឪពុកម្ដាយ​ដែរ​បច្ចុប្បន្ន ក៏​ដោយសារ​ចរិត​គួរ​ឲ្យ​ស្រឡាញ់​ និង​សម្រស់​ស្រស់ស្អាត​ដូច​នាងទេពអប្សរ។ ដូចនេះ​មាន​ការ​ទាយ​ទុក​ជា​ច្រើន​លើសលុប​ពី​អ្នក​គាំទ្រ​ថា​ ពេល​ធំ​ពេញ​រូបពេញ​រាង​ស្រួលបួល​ Zia នឹង​ក្លាយ​ជា​កំពូល​សម្រស់​ប្រចាំ​ប្រទេស​ហ្វីលីពីន​ជាក់ជា​មិនខាន។

ងាក​មក​អ្នក​ម្ដាយ​ Marian វិញ​ ក្រោយ​សម្រាល​កូន​ទី ២​ហើយ​ នាង​ក៏​បាន​វិល​ចូល​បំពេញ​ការងារ​សិល្បៈ​វិញ​ ហើយ​បច្ចុប្បន្ន​ពិត​ជា​មមាញឹក​ខ្លាំង​ក្នុង​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជាមួយ​កូនច្បង៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី