មិនគាំទ្រម៉េចកើត! ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នាំយកការសម្ដែងរឿង "ស័ង្ខសីល្ប៍ជ័យ" ឲ្យទស្សនា Free អីចឹងហើយ!
- 2019-10-11 08:43:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគាំទ្រម៉េចកើត! ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នាំយកការសម្ដែងរឿង "ស័ង្ខសីល្ប៍ជ័យ" ឲ្យទស្សនា Free អីចឹងហើយ!
ចន្លោះមិនឃើញ
ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ក្រៅពីផ្ដល់ទីកន្លែងសម្រាប់ដើរកម្សាន្ត និងទំនិញមានគុណភាពជាច្រើនមុខហើយនោះ នៅមានកម្មវិធីពិសេសៗជាច្រើនទៀត ដើម្បីផ្ដល់ជូនប្រិយមិត្ត ក៏ដូចជាអតិថិជនទាំងការកម្សាន្ត ទាំងចំណេះដឹង និងលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ។ថ្មីៗនេះ ផ្សារទំនើបល្បីមុនគេមួយនេះ បានសម្រេចនាំយកការសម្ដែងល្ខោនបាសាក់មកជូនអតិថិជន និងអាជីវករក្នុងផ្សារបានទស្សនា ក្រោមប្រធានបទ “ជ្រុងមួយនៃវប្បធម៌”។
តាមការឲ្យដឹង ផ្ទាំងទស្សនីយភាពសិល្បៈទម្រង់ ”ល្ខោនបាសាក់” នេះនឹងសម្ដែងជូនរឿង “ស័ង្ខសីល្ប៍ជ័យ” ដែលជារឿងល្ខោនដ៏ល្បីរបស់ខ្មែរកាលពីសម័យដើម។កម្មវិធីពិសេសនេះ នឹងសម្ដែងនៅបរិវេណនៃសាលមហោស្រពផ្សារទេសចរណ៍ (The Bazaar @Level 4) ស្ថិតនៅជាន់ទី៤ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នាថ្ងៃទី ២៦ តុលា ឆ្នាំ ២០១៩ ខាងមុខនេះ។
ការសម្ដែងពិសេសនេះ នឹងបើកជូនឲ្យប្រិយមិត្ត ក៏ដូចជាអតិថិជនរបស់ផ្សារបានទស្សនាដោយឥតគិតថ្លៃតែម្ដង។សូមបញ្ជាក់ កាលបរិច្ឆេទនៃការសម្ដែង នៅវេលាម៉ោង 5:30 PM រហូតដល់ 6:30 PM ថ្ងៃសៅរ៍ ទី26 ខែតុលា ឆ្នាំ 2019។ សូមចូលរួមគាំទ្រសិល្បៈជាតិយើងទាំងអស់គ្នា និងសូមអញ្ជើញមកទស្សនាឲ្យបានច្រើនកុះករ!!
តែសុំសួរបន្តិច អ្នកណាខ្លះ Fan រឿងល្ខោនបាសាក់កាលពីនៅក្មេង!?? សូមបង្ហាញមុខបន្តិចមក ឬអាចMention មិត្តភ័ក្ដិក៏បាន សំណព្វចិត្តក៏បាន!