តម្លៃ Apple Watch Series 5 លក់​តាម​ហាង​ព្រឹក​នេះ​នៅ​ជាង ៤០០ដុល្លារ

  • 2019-10-16 02:33:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple Watch series 5 បាន​ប្រកាស​ចេញ​ស្រប​គ្នា​ជា​មួយ iPhone ជំនាន់​ថ្មី ដែល​​នាំ​មក​នូវ​មុខងារ​ថ្មី​មួយ​ចំនួន ខណៈ​ដែល​រូបរាង​មិន​មាន​ការ​ផ្លាស់​ប្ដូរនោះទេ។

Apple Watch series 5ក៏​មាន​មុខងារ​គួរ​ចាប់​អារម្មណ៍​ដូច​ជា Always-On-display ​ជា​មុខងារ​ថ្មី​មួយ​ ដែល​អនុញ្ញាត​ឲ្យ​ Apple Watch បង្ហាញ​ម៉ោង​គ្រប់​ពេល​ទាំង​អស់​មិន​ថា​ពេល​អ្នក​មិន​ប្រើ​វា​ឡើយ​។

មិន​ខុស​ពី iPhone ត្រកូល 11 នាឡិការ​ឆ្លាត​វៃ​នេះ​ក៏​កំពុង​មាន​លក់​នៅ​តាម​ហាង​ក្នុង​ក្រុង​ភ្នំពេញ​សម្រាប់​ទំហំ 40mm មាន​តម្លៃ​ប្រមាណ​ជា ៤៧៩ ដុល្លារ និង​ទំហំ 44mm មាន​តម្លៃ​ប្រមាណ​ជា ៥០៩ ដុល្លារ។

កាន់​តែ​ពិសេស Apple Watch series 5ក៏​មាន​មុខងារ​គួរចាប់អារម្មណ៍ជាងគេគឺ មុខងារសង្គ្រោះ​បន្ទាន់អន្តរជាតិ ឬ International Emergency Calls ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​តេទៅ​លេខ​សង្គ្រោះ​បន្ទាន់​ដោយប្រើ Apple Watch នៅ​ជាង​ ១៥០ ប្រទេស ដោយ​មិន​ត្រូវ​ការ​ iPhone៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី