ថៃ ផ្ដល់​មេរៀន​ឲ្យ​អារ៉ាប់រួម​​ស្គាល់​ពាក្យ​ចាញ់ ឯ​វៀតណាម​​ទៅ​ស៊ី​ឥណ្ឌូណេស៊ី​ដល់​ផ្ទះ

  • 2019-10-16 02:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ថៃ​បាន​ឡើង​ទៅ​​ឈរ​កំពូល​តារាង​ពូល G បន្ទាប់​ពី​ផ្ដល់​មេរៀន​ឲ្យ​អារ៉ាប់រួម​​ស្គាល់​​រសជាតិ​​បរាជ័យ​លើក​ដំបូង​ក្នុង​វគ្គ​ជម្រុះ​​ជុំ​ទី​ពីរ​ ពាន​រង្វាន់ World Cup។

លេង​ក្នុង​ផ្ទះ​ខ្លួន​ឯង ថៃ​បាន​បើក​ការ​នាំ​មុខ​​នៅ​នាទី​ទី​២៦​ដោយ​​​ខ្សែ​ប្រយុទ្ធ Teerasil Dangda មុន​ពេល​ក្រុម​ភ្ញៀវ​អារ៉ាប់រួម​​តាម​ស្មើ​វិញ​នៅ​ម៉ោង​បន្ថែម​៤៥​នាទី ដោយ​កីឡាករ Ali Ahmed Mabkhout។ នាទី​៥១ កីឡាករ Ekanit Panya ធ្វើ​បាន​មួយ​គ្រាប់​ទៀត​ឲ្យ​ថៃ​នាំ​មុខ​ជា​ថ្មី ហើយ​ក៏​ជា​គ្រាប់​ជ័យជម្នះ​តែ​ម្ដង។

ឆ្លង​កាត់​៣​ប្រកួត​កន្លង​ទៅ​នេះ​គឺ​ជា​ការ​ចាញ់​លើក​ដំបូង​របស់​ក្រុម​ជម្រើស​ជាតិ​អារ៉ាប់រួម​ហើយ។ ងាក​ទៅ​មើល​មួយ​គូ​ទៀត​ក្នុង​ពូល G ជាមួយ​គ្នា វៀតណាម​ធ្វើ​បាន​ល្អ​មែនទែន​បាន​យក​ឈ្នះ​ឥណ្ឌូណេស៊ី​ដល់​ផ្ទះ​ ៣-១។ ជ័យជម្នះ​នេះ​វៀតណាម​ឡើង​ឈរ​លេខ​ពីរ​ មាន​៧​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ថៃ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី