សូម្បី​កម្មវិធី​ប្រដាល់​ក៏​លេង​ភ្លេង​ឃុំ​រោង​ដែរ​ តោះ!​ មក​ស្ដាប់​ភ្លេង​ និង​ដឹង​អត្ថន័យ​នៃ​ការ​ប្រគំ​

  • 2019-10-16 07:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​ធ្លាប់​តែ​ឃើញ​គេ​លេង​ភ្លេង​ឃុំ​រោង​មុន​រៀបចំ​ការ​ប្រគំតន្ត្រី​តូច​ធំ​នានា​ ឬ​មុន​ពេល​សម្ដែង​ផ្សេងៗ​ ឥលូវ​នេះ​ងាក​មក​ចាប់​អារម្មណ៍​ខាង​ប្រដាល់​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ៥​វិញ​ម្ដង​ មុន​បើក​ការ​ប្រកួត​ក៏​ប្រើ​ឧបករណ៍​ភ្លេង​ប្រដាល់​លេង​ឃុំ​រោង​ផង​ដែរ។​

បើ​តាម​គណៈកម្មការ​រៀបចំ​ប្រដាល់​របស់​សហព័ន្ធ​គុន​ខ្មែរ​នៅ​សង្វៀន​ខាង​លើ​នេះ​បាន​បញ្ជាក់​ថា​ មុន​ចាប់​ផ្ដើម​ប្រកួត​នៅ​សង្វៀន​ TV5​ នេះ​គឺ​តម្រូវ​ឲ្យ​ខាង​អ្នក​លេង​ភ្លេង​ប្រដាល់​នេះ​ត្រូវ​ប្រគំ​ជា​បទ​ឃុំ​រោង​មួយ​ចប់​ដើម្បី​សុំ​សេចក្ដី​សុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​ សុំ​រៀបចំ​ការ​ប្រកួត​ឲ្យ​រលូន​ដល់​ចប់៕​

ក្រុមភ្លេងនៅសង្វៀន TV5

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​