នេះតម្លៃលក់នៅខ្មែរ កាមេរ៉ា Sony ម៉ូឌែលថ្មី Alpha 7R IV មានកម្រិតរូបភាព 61.0 MP

  • 2019-10-16 07:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony Alpha 7R IV គឺ​ជា​កាមេរ៉ា​ម៉ូដែល​ថ្មី​ប្រភេទ mirrorless ដែល​ទើប​បង្ហាញ​វត្តមាន​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ។ រឹត​តែ​ពិសេស​ពេល​នេះ​គឺ​មាន​ភ្ជាប់​ជា​មួយ​នឹង​កញ្ចប់​ប្រូម៉ូសិន​ពិសេស​ ដែល​មាន​បន្ថែម​គ្រឿង​ប្រើ​ប្រាស់​ជា​ច្រើន ក្នុង​កញ្ចប់​តម្លៃ​ពិសេស។

ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ កាមេរ៉ានេះមានសមត្ថភាពខ្ពស់ក្នុងការកាត់បន្ថយ Noise ព្រមទាំងផ្តល់នូវភាពលម្អិតច្បាស់ដល់រូបភាពផងដែរ។ដើម្បីធានាដល់រូបភាពច្បាស់ល្អគ្រប់កាលៈទេសៈ កាមេរ៉ានេះក៏មានបំពាក់ជាមួយប្រព័ន្ធទប់លំនឹង 5-axis ផងដែរ។

Alpha 7R IV មានបំពាក់ជាមួយនឹង viewfinder បែបអេឡិចត្រូនិច ដែលមានកម្រិតរូបភាពច្បាស់ត្រជាក់ភ្នែក រហូតដល់ 5.76 million dot UXGA OLED Tru-finder ដែលច្បាស់ជាងស៊េរីមុនដល់ទៅ ១,៦ ដង។

បើនិយាយអំពីល្បឿនក្នុងការថតវិញ Alpha 7R IV អាចថតបានរហូតដល់ទៅ១០ប៉ុស្តិ៍ក្នុងមួយវិនាទី គួបផ្សំនឹង៥៦៧ Phase Detection AF Points និង៤២៥ Contrast AF Points។ កាន់តែពិសេសនៅលើកាមេរ៉ានេះ គឺមុខងារ Real-time Eye AF ដែលអនុញ្ញាតឲ្យលោកអ្នកចាប់យកភ្នែកទាំងមនុស្សនិងសត្វបានច្បាស់ល្អ ទោះបីកំពុងធ្វើចលនាក៏ដោយ។លោកអ្នកក៏អាចប្រើប្រាស់មុខងារនេះក្នុងពេលថតវីដេអូបានផងដែរ។

កាមេរ៉ាមួយនេះ មានបំពាក់ជាមួយប្រព័ន្ធតភ្ជាប់ល្បឿនលឿនផ្សេងៗដូចជា high-speed Wi-Fi®, wireless PC connectivity, និង SuperSpeed USB (USB 3.2 Gen 1) USB Type-C™ ដែលជួយសម្រួលដល់អ្នកថតរូបអាជីព ក្នុងការបំពេញការងាររបស់ពួកគាត់។

ចំពោះគុណភាពវីដេអូវិញ អ្នកអាចថតបានរហូតដល់កម្រិត 4K (3840x2160 pixels) ដែលមានគុណភាពខ្ពស់ អមជាមួយនឹងមុខងារ S-Log2 និង S-Log3 ផងដែរ ដែលជួយដល់ការកែតម្រូវពណ៌វីដេអូឲ្យកាន់តែមានភាពទាក់ទាញ។

មានចំណាប់អារម្មណ៍ជាវបោះដុំនិងរាយសូមទំនាក់ទំនងដៃគូសហការរបស់សូនី ហាងលក់កាមេរ៉ាឡេងឃាង តាមលេខទូរសព្ទ ០១២ ៨៦១២១២

​លក្ខណៈ​សម្បត្តិ​បន្ថែម​របស់ Sony Alpha 7R IV ៖

• Full-frame 61.0 MP back-illuminated Exmor R™ CMOS image sensor ដំបូងគេលើលោក

• 15-stop dynamic range

• អាចថតបាន ១០ប៉ុស្តិ៍ក្នុងមួយវិនាទី ជាមួយនឹងមុខងារ full AF/AE tracking ចុចជាប់បានរហូតដល់៧វិនាទី នៅក្នុង full-frame mode និងបានច្រើនជាងនេះបីដង នៅក្នុង APS-C mode

• ៥៦៧ phase-detection AF points គ្របដណ្តប់ ៧៤% នៃផ្ទៃរូបភាព និង៤២៥ contrast AF points

• Real-time Eye AF សម្រាប់ការថតរូបនិងថតវីដេអូ

• នៅក្នុង APS-C mode ផ្តល់កម្រិតរូបភាពរហូតដល់ 26.2MP

• Viewfinder បែបអេឡិចត្រូនិច ផ្តល់កម្រិតរូបភាពដល់ទៅ 5.76 million dot UXGA (Ultra-XGA) OLED Tru-Finder™

• បំពាក់ជាមួយWi-Fi ល្បឿនលឿន ភ្ជាប់នឹងកុំព្យូទ័រដោយមិនបាច់ប្រើខ្សែ អាចបញ្ជូនរូបភាពតាមរយៈ FTP និងបញ្ជូនរូបភាពតាមរយៈ USB ក្នុងល្បឿនលឿន

• ថតវីដេអូក្នុងកម្រិត 4K ជាមួយនឹង S-Log3 និង HDR

• បំពាក់ជាមួយ Multi Interface Shoe™ ដែលអាចភ្ជាប់នឹងមីក្រូហ្វូនស៊េរីថ្មីរបស់ Sony

• តួមានទម្ងន់ស្រាល ងាយស្រួលក្នុងការកាន់ និងបញ្ជាលើប៊ូតុងផ្សេងៗ