តារា​ប្រុស​ពាក់​ម៉ាស​មាន​អ្នក​គាំទ្រ​៧​លាន​នាក់ ធ្វើ​ឲ្យ​គេ​ស្លុត​ចិត្ត​ពេល​ដោះ​ម៉ាស​ចេញ

  • 2019-10-16 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Idol អនឡាញ​ម្នាក់​​ត្រូវ​បាន​គេ​បក​អាក្រាត​ថា​មិន​បាន​មាន​រូប​សម្បត្តិ​ស្អាត​ឥត​ខ្ចោះ​នៅ​លើ​បណ្ដាញ​សង្គម​ឡើយ នៅ​ពេល​លោក​មិន​បាន​ពាក់​ម៉ាស។

ប្រសិន​បើ​អ្នក​​ជា​អ្នក​គាំទ្រ​​តារា​ចម្រៀង​កូរ៉េ យើង​អាច​សង្កេត​ឃើញ​ថា រាល់​ពេល​បង្ហាញ​មុខ​នៅ​ទី​សាធារណៈ ពេល​​មិន​បាន​ផាត់​មុខ ពួក​គេ​តែង​ជ្រើស​យក​ការ​ពាក់​ម៉ាស​មក​បិទបាំង។ យ៉ាងណាក្ដី ការ​ពាក់​ម៉ាស​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​សម្រស់​នោះ​ទេ តែ​មើល​ទៅ​រឹត​តែ​ទាក់​ទាញ​ជាង​មុន​ទៅ​ទៀត។ ដូច​នេះ​ហើយ ចំនួន​អ្នក​ពាក់​ម៉ាស​ដើម្បី​ឲ្យ​មើល​ទៅ​កាលីប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក៏​កើន​ឡើង​តាម​នោះ​ដែរ។

ជាក់​ស្ដែង ប្រុស​ស្អាត​ចិន​ម្នាក់​ដែល​មាន​ស្ទីល​តែង​តែ​ពាក់​ម៉ាស​មួយ​រូប​នៅ​ប្រទេស​ចិន បាន​ប្រមូល​អ្នក​គាំទ្រ​​ជា​ច្រើន​ ពោល​គឺ​៧​លាន​នាក់។ ​ ក្រោយ​ពេល​បង្ហោះ​រូប​ខ្លួន​ពាក់​ម៉ាស​ជិត ​គឺ​មាន​រូប​សម្បត្តិ​ស្អាត​ខ្លាំង។

មិន​ថា​កម្រង​រូប​ថត ឬ​រាល់​ពេល​ឡាយ​លើ​បណ្ដាញ​សង្គម​នោះ​ទេ តារា​អនឡាញ​ឈ្មោះ Qi Hei រូប​នេះ​តែង​ពាក់​ម៉ាស​ជា​និច្ច។ ទោះ​បី​ជា​មិន​ដែល​ឃើញ​​មុខ​ពិត Idol ក៏​ដោយ តែ​អ្នក​គាំទ្រ​នៅ​តែ​ចូលចិត្ត​លោក​ជា​ខ្លាំង ហើយ​គិត​ថារូប​លោក​ពិត​ជា​សង្ហា​ខ្លាំង​ណាស់។

យ៉ាងណាមិញ អ្នក​គាំទ្រ​ស្រី​ៗ​របស់ Qi Hei បាន​បាក់​ទឹក​ចិត្ត​ទាំង​ស្រុង​នៅ​ពេល​រូប​លោក​​មិន​ពាក់​ម៉ាស​ត្រូវ​បាន​គេ​ទម្លាយ។ តាម​នោះ​ដែរ នៅ​ពេល​មក​ញ៉ាំ​នៅ​ក្នុង​ហាង​ស៊ុប​មួយ​ដោយ​មិន​ពាក់​ម៉ាស លោក​ត្រូវ​បាន​ទស្សនិកជន​ម្នាក់​ថត​រូប​បាន​ហើយ បង្ហោះ​លើ​អ៊ីនធឺណិត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ថត​នេះ​បាន​បន្ថែម​ថា នៅក្រៅ Qi Hei មាន​កម្ពស់​មិន​ខ្ពស់​ឡើយ គឺ​ប្រហែល ១.៦០ម​ប៉ុណ្ណោះ ដែល​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាក់​ទឹក​ចិត្ត​លើស​ដើម៕

ប្រភព៖ BlogTin365   ប្រែសម្រួល៖ Caramel