មកដឹង​ពី​ភាព​ជោគជ័យ​លើ​អាជីព​សម្ដែង​របស់ Yaya និង​ Bella

  • 2019-10-16 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yaya Urassaya និង​ Bella Ranee គឺជា​តារាស្រី​ដែល​ស្ថិត​នៅ​ជួរ​មុខ​ប្រចាំ​ប៉ុស្តិ៍លេខ ៣ និង​ប្រទេស​ថៃ។ កេរ្តិ៍ឈ្មោះ​របស់​ពួកគេ​ទាំង​ ២​ហក់​ឡើង​ពីមួយឆ្នាំ​ទៅ​មួយ​ឆ្នាំ មិន​ស្រុត​ចុះទាល់​តែ​សោះ ហើយ​ការ​គាំទ្រ​នេះ​មិន​មែន​មាន​តែ​នៅ​ក្នុង​ប្រទេស​ទេ សូម្បី​នៅ​ក្រៅ​ក៏​ពួកគេ​មិន​ខ្វះ​ Fan ដែរ។

ចង់​ដឹង​ថា​ ដើរ​លើ​វិថី​សម្ដែង​រយៈ​ពេល​ជា​ច្រើន​មក​នេះ​ តារា​ទាំង ២​ជោគជ័យ​បែប​ណា​ខ្លះ?

១. Yaya Urassaya

Yaya ចាប់​ផ្ដើម​ការងារ​សម្ដែង​នៅ​ក្នុង​ឆ្នាំ ២០០៩ ពេល​សម្ដែង​រឿង​ដំបូង​ «Baan Gan Mayom» ជាមួយ​ Nat Nattaraht និង Namfon Patcharin។ ទោះជា​យ៉ាង​ណា​រឿង​ភាគ​មួយ​នេះ​ មិន​បាន​ចេញ​ទេ បើ​ទោះ​បី​ថត​ចប់​ច្រើន​ឆ្នាំ​ក៏ដោយ។

ជាក់ស្ដែង​ នាង​បាន​កេណ្ឌ​បាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​នៅ​ឆ្នាំ ២០១០ តាមរយៈ​រឿង​ «4 Huajai Haeng Khon Kao: Duang Jai Akkanee» ពេល​សម្ដែង​ជាមួយ​ Nadech Kugimiya។

នៅ​ឆ្នាំ​នេះ​ Yaya កាន់​តែ​ធ្វើ​បាន​ល្អ​ពេល​សម្ដែង​ជា​តួ​កូន​ភ្លោះ​ក្នុង​រឿង​ភាគ​បុរាណ​ លាយ​សម័យ​ «Klin Kasalong» ជាមួយ​ James Ma។

២. Bella Ranee

Bella បាន​ចូល​សិល្បៈ​នៅ​ឆ្នាំ ២០១១ ហើយ​រឿង​ភាគដំបូង​ដែល​នាង​សម្ដែង​មាន​ចំណង​ជើង​ថា «Roy Marn» ដែល​កាលនោះ​មាន​ Boy Pakorn និង​ Margie Rasriជា​តួឯក។

កេរ្តិ៍ឈ្មោះ​របស់​តារា​ស្រី​ម្នាក់​នេះ​ ក៏​ផ្ដើម​ល្បី​នៅ​ឆ្នាំ ២០១៣ បន្ទាប់​ពីនាង​សម្ដែង​រឿង​ «Suparburoot Jutathep: Khun Chai Putipat» ជាមួយ James Jirayu។

រហូត​ដល់​ឆ្នាំ ២០១៨​ ជា​ឆ្នាំ​ដែល​ Bella រីកមុខរីកមាត់​ខ្លាំង​ជាង​តារា​ស្រី​ផ្សេង​ៗប្រចាំ​ប្រទេស​ថៃ​ ព្រោះ​នាង​បាន​បង្ហាញ​សមត្ថភាព​អស្ចារ្យ​ពេល​សម្ដែង​រឿង​ «Buppesunnivas» ជាមួយ​ Pope Thanawat។ ពេល​នោះ​ជា​ពេល​ដែល​ Bella ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទ្វេ​ដង​ពីមហាជន៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម