Son លេង​ទាំង​ភ័យ​ខ្លាច​ជាមួយ​កូរ៉េខាងជើង ព្រោះ​មិន​ខុស​ពី​សង្គ្រាម

  • 2019-10-17 02:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​​ប្រយុទ្ធ​របស់ Spurs កីឡាករ Son Heung-min បាន​និយាយ​ថា ការ​ប្រកួត​ជម្រុះ​ World Cup ជា​ប្រវត្តិសាស្ត្រ​ក្នុង​ទីក្រុង Pyongyang ជា​ការ​​លេង​កាច​បំផុត​​មួយ ដែល​ធ្វើ​ឲ្យ​គេ​​​បារម្ភ​ខ្លាច​របួស។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​ទឹក​ដី​កូរ៉េខាងជើង​បាន​បញ្ចប់​ទៅ​ស្មើ​គ្នា ០-០ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ដោយ​ការ​ប្រកួត​នោះ​ប្រធាន FIFA លោក Gianni Infantino ក៏​បាន​ទៅ​ចូលរួម​ទស្សនា​ដែរ។ យ៉ាងណាការ​ប្រកួត​នេះ​បាន​បិទ​មិន​ឲ្យ​មាន​ការ​ផ្សាយ​ផ្ទាល់ មិនមាន​អ្នក​កាសែត​បរទេស​ចូលរួម ក៏​ដូច​ជា​គ្មាន​អ្នក​គាំទ្រ​ផង​ដែរ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​​ហោះ​មក​ដល់​ប្រលានយន្តហោះ​​កូរ៉េខាងត្បូង​វិញ​ Son Heung-min បាន​បង្ហាញ​អារម្មណ៍​ថា៖ "វា​ពិត​ជា​អាក្រក់​ណាស់​ដែល​ពួក​យើង​មិន​បាន​ឈ្នះ ប៉ុន្តែ​ការ​ប្រកួត​ពិត​ជា​កាច​ណាស់។ តែ​ខ្ញុំ​គិត​ថា វា​​ជា​​សំណាង​ធំ​មួយ​​ដែល​ត្រលប់​មក​ផ្ទះ​វិញ​សុវត្ថិភាព ដោយ​គ្មាន​បញ្ហា​របួស។ Son បន្ថែម​ថា កីឡាករ​កូរ៉េ​ខាង​ជើង​លេង​កាច​ណាស់ ខណៈ​មុន​ការ​ប្រកួត​ក៏​មាន​ការ​ស្បថ​ដែរ។

អនុប្រធាន​សហព័ន្ធ​បាល់ទាត់​កូរ៉េខាងត្បូង​លោក Choi Young-il បាន​ហៅ​ការ​ប្រកួត​រវាង​កូរ៉េ​ទាំង​ពីរ​ថា ដូច​ជា​សង្គ្រាម​អញ្ចឹង មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ទេ៕ ​

​​​

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ