Concept ភ្នែកបួននៃ iPhone 12 Pro Max មើលទៅស្អាតប្លែកជាង iPhone ឆ្នាំ ២០១៩
- 2019-10-18 01:39:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Concept ភ្នែកបួននៃ iPhone 12 Pro Max មើលទៅស្អាតប្លែកជាង iPhone ឆ្នាំ ២០១៩
ចន្លោះមិនឃើញ
ត្បិតការចេញលក់ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ទើបតែប្រព្រឹត្តិទៅបានជាងមួយខែក្តី ប៉ុន្តែអ្នករចនាសញ្ជាតិអាល្លឺម៉ង់លោក Hasan Kaymak ក៏បន្តទម្លាយនូវរូបភាព Concept នៃ iPhone 12 Pro Max។
បង្ហោះផ្សាយលើគេហទំព័រ YouTube ប្រភពបានបង្ហាញការជឿជាក់ថា Apple នឹងប្រើប្រាស់រចនាបថអេក្រង់ពេញ លែងមានស្នាមឆកលើ iPhone សេរ៊ីឆ្នាំ ២០២០ ខណៈកាមេរ៉ាក្រោយឡើងដល់ ៤ គ្រាប់ពោលគឺបន្ថែម 3D ToF Sensor សម្រាប់វាស់កម្រិតព្រាលនិងដំណើរការមុខងារ AR។
ចំពោះលក្ខណៈសម្បត្តិម៉ាស៊ីនវាអាចនឹងប្រើប្រាស់ថាមពលថ្មធំដល់ទៅ ៦ ០០០mAh ហើយមានទំហំ RAM ធំដល់ 8GB រត់លើបន្ទះឈីប Apple A14 Bionic និងមានអង្គផ្ទុកក្នុងម៉ាស៊ីន 1TB ឯណោះ។
ទស្សនាវីដេអូ Concept ខាងក្រោម៖
អានអត្ថបទ: